អង្គការ BirdLife International រកឃើញ សត្វទន្ទ្រីតធំ ធ្វើដំណើរជាង ៨,០០០ គីឡូម៉ែត្រ ពីប្រទេសអូស្ត្រាលីមកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ប្រទេសកម្ពុជា

អង្គការជីវិតសត្វស្លាប់អន្តរជាតិ BirdLife International បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវរបស់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថា សំបុករបស់សត្វទន្ទ្រីតធំ ត្រូវបានរកឃើញដោយក្រុមឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ហើយជាតំបន់ដែលកំពុងទទួលបានការគាំទ្រពីអង្គការជីវិតសត្វស្លាប់អន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងឈៀងខាងកើតប្រទេសកម្ពុជា ។

 
អង្គការ BirdLife International រកឃើញ សត្វទន្ទ្រីតធំ ធ្វើដំណើរជាង ៨,០០០ គីឡូម៉ែត្រ ពីប្រទេសអូស្ត្រាលីមកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ប្រទេសកម្ពុជា
អង្គការ BirdLife International រកឃើញ សត្វទន្ទ្រីតធំ ធ្វើដំណើរជាង ៨,០០០ គីឡូម៉ែត្រ ពីប្រទេសអូស្ត្រាលីមកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ប្រទេសកម្ពុជា

 

បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី​ពីប្រភេទ​ទេសន្តរប្រវេសន៍(AWSG) បានរកឃើញថា សត្វបក្សី ទន្ទ្រីតធំ ធ្វើការបម្លាស់ទីដ៏គួរឱ្យភ្ញាក់​ផ្អើល ​ពោលគឺវាធ្វើដំណើរជាង ៨,០០០ គីឡូម៉ែត្រ ចេញពីទីតាំងដែលរកចំណីនៅរដូវមិន​បន្ត​ពូជក្នុងប្រទេសអូស្ត្រាលី ទៅតំបន់ពងកូនក្នុងប្រទេសកម្ពុជា (ហើយ និង នៅក្នុងប្រទេស​ឥណ្ឌា ភាគខាងលិច)។ 

អ្នកជំនាញបានលើកឡើងថា សំបុកសត្វដែលអង្គការជីវិតសត្វស្លាបអន្តរជាតិ រក​ឃើញ​នៅតំបន់ការពារទេសភាពព្រែកល្ពៅ ដែលនេះប្រហែលជាសត្វដែលស្ថិត​នៅក្នុង​ក្រុមសត្វចំនួនពីរ (ដែលគេដាក់ឈ្មោះឱ្យថា SHE និង SEC)។ អ្នកសិក្សាអូស្រ្តាលី​បានដាក់ឧបករណ៍បញ្ជូនសារ (solar transmitter) ហើយសត្វទាំងពីរនេះត្រូវបានកត់ត្រាថា បានត្រឡប់ទៅរកចំណីនៅក្នុងប្រទេសអូស្ត្រាលី ដោយជោគជ័យក្រោយចេញពីទីតាំង​ពង​កូន​នាឆ្នាំកន្លងទៅថ្មីៗនេះ៕