ចិនបង្ហោះផ្កាយរណប BDS ចុងក្រោយបានសម្រេច

ទីក្រុងស៊ីឆាង៖ ចិនបានបង្ហោះផ្កាយរណបចុងក្រោយនៃប្រព័ន្ធផ្កាយរណបបង្ហាញទិស (BDS) នៅថ្ងៃ អង្គារ៏ ទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩:៤៣នាទីព្រឹក ចេញពីមូលដ្ឋានបង្ហោះនៃខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។

 
ចិនបង្ហោះផ្កាយរណប BDS ចុងក្រោយបានសម្រេច

មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបប្រចាំនៅទីក្រុងស៊ីឆាងបានអះអាងថា ការបាញ់បង្ហោះផ្កាយរណបនេះត្រូវបានធ្វើឡើងដោយជោគជ័យ។

សូមបញ្ជាក់ផងដែរថា BDS ឬប្រព័ន្ធផ្កាយរណបនាវាចរ Beidou គឺជាប្រព័ន្ធផ្កាយរណបមួយក្នុងចំណោមប្រព័ន្ធផ្កាយរណបបួនក្នុងពិភពលោក ដែលរួមមានប្រព័ន្ធផ្កាយរណប GPS របស់សហរដ្ឋ
អាមេរិក ប្រព័ន្ធផ្កាយរណប Galileo របស់សហគមអ៊ឺរ៉ុប និងប្រព័ន្ធផ្កាយរណប GLONASS របស់
ប្រទេសរុស្ស៉ី៕

ប្រភព៖ XINHAUNET, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ