រុស្ស៊ីប្រទះឃើញយន្តហោះស៊ើបការណ៍ ៣២គ្រឿងរបស់បរទេស មកជិតដែនអាកាសរុស្ស៊ី
ម៉ូស្គូ៖ យោងតាមកាសែតផ្លូវការរបស់យោធារុស្ស៊ី បានឲ្យដឹងថា ក្រុមកម្លាំងកងទ័ពរុស្ស៊ីបានរកឃើញយន្តហោះបរទេសចំនួន៣២គ្រឿង ដែលធ្វើសកម្មភាពឈ្លបយកការណ៍នៅជិតដែនអាកាសប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន។
សហរដ្ឋអាមេរិក និងប្រទេសជាច្រើនដែលជាសមាជិកអង្គការណាតូ (NATO) តែងតែបញ្ជូនយន្តហោះមកស៊ើប អង្កេតតាមព្រំដែនរុស្ស៊ីនៅតំបន់បាល់ទិក (Baltic) និងសមុទ្រខ្មៅ (Black Sea)។ កងកម្លាំងការពារ ដែនអាកាសរុស្ស៊ីតាមដានជាប្រចាំនូវយន្តហោះរាប់រយគ្រឿង ដែលប្រតិបត្តិការ និងរារាំងយន្តហោះទាំងនោះមិនឲ្យចូលក្នុងដែនអាកាសរុស្ស៊ីឡើយ។
សូមជម្រាបថា ទីក្រុងម៉ូស្គូបានប្រកាស ថ្កោលទោសជាច្រើនដងរួចមកហើយ ចំពោះសកម្មភាពរបស់ អាមេរិក និងប្រទេសជាច្រើនដែលជាសមាជិកអង្គការណាតូ ដែលធ្វើសកម្មភាពស៊ើបការណ៍នៅតាម តំបន់ក្បែរព្រំដែន។ ប៉ុន្តែអង្គការណាតូ បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះផងដែរ៕
ប្រភព៖ Sputnik, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ