ក្រុមហ៊ុនToyota ប្រកាសសាងសង់ទីក្រុងគំរូនៃអនាគតនៅដើមឆ្នាំក្រោយ

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ជប៉ុន Toyota កាលពី​សប្ដាហ៍មុន បានបង្ហាញកាន់តែលម្អិតអំពី គម្រោងសាងសង់ «ទីក្រុងគំរូនៃអនាគត» របស់ខ្លួន ដែលនឹងចាប់ផ្ដើម

 
ក្រុមហ៊ុនToyota ប្រកាសសាងសង់ទីក្រុងគំរូនៃអនាគតនៅដើមឆ្នាំក្រោយ

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ជប៉ុន Toyota កាលពី​សប្ដាហ៍មុន បានបង្ហាញកាន់តែលម្អិតអំពី គម្រោងសាងសង់ «ទីក្រុងគំរូនៃអនាគត» របស់ខ្លួន ដែលនឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០២១ ខាងមុខ។

តាមរយៈគម្រោងនេះ  ក្រុមហ៊ុនToyota នឹងសាងសង់ទីក្រុងដ៏ទំនើបបំផុតមួយ នៅលើទឹកដី នៃអតីតរោងចក្រផលិតរថយន្តរបស់ខ្លួន ស្ថិតនៅជាប់នឹងជើង ភ្នំហ្វូជី (Fuji) ប្រទេសជប៉ុន។

The city will weave together different types of street for different kinds of transport

ទីក្រុងគំរូនេះ នឹងត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧០ហិកតា សម្រាប់មនុស្សប្រមាណ ២,០០០នាក់ រស់នៅ ជាមួយនឹងការផ្គត់ផ្គង់អគ្គិសនី ដែលបានមកពីថាមពលអ៊ីដ្រូសែន។ រចនា ដោយស្ថាបត្យករដាណឺម៉ាកឈ្មោះ Bjarke Ingels «គម្រោងទីក្រុងគំរូនៃអនាគត» នឹងក្លាយជាកន្លែងមួយសម្រាប់មនុស្សជាតិ ក្នុងការសាកល្បង ការរចនាទីក្រុងឆ្លាតវៃទំនើបចុងក្រោយបង្អស់ ដែលរួមមាន យានយន្តស្វ័យប្រវត្តិ បច្ចេកវិទ្យាគេហដ្ឋានឆ្លាតវៃ បច្ចេកវិទ្យាមនុស្សយន្ត និង ផលិតផលចល័តស្វ័យប្រវត្តិ ជាច្រើនទៀត។

លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota តាមរយៈសន្និសីទ សារព័ត៌មាន នៅក្នុងពិព័រណ៌បច្ចេកវិទ្យាអតិថិជន ក្នុងរដ្ឋ Las Vegas បានពន្យល់ថា ទីក្រុងគំរូនេះ នឹងក្លាយជាតំបន់ពិតជាក់ស្ដែង ដែលមានប្រព័ន្ធត្រួតពិនិត្យពេញ អាចអនុញ្ញាតិឲ្យ អ្នកស្រាវជ្រាវ វិស្វករ និង អ្នកវិទ្យាសាស្រ្ត មានឱកាស ក្នុងការសាកល្បងនូវបច្ចេកវិទ្យារបស់ខ្លួនដោយសេរី មិនថាប្រព័ន្ធស្វ័យប្រវត្តិ ឧបករណ៍ចល័ត បច្ចេកវិទ្យាឆ្លាតវៃ ឬ បញ្ញាសិប្បនិម្មិតនោះទេ។ លោកបន្ថែមថា « ទីនេះជាទីលាននៃក្ដីសុបិន សម្រាប់ខ្ញុំផ្ទាល់។ ហើយបើលោកអ្នកចូលរួមស្ថាបនា នោះវានឹងលេចចេញជារូបរាងឡើង»។​

បើតាមលោក Akio Toyoda ដដែល ក្នុងទីក្រុងថ្មីនេះ នឹងមានផ្លូវថ្នល់ចំនួន ៣ ប្រភេទខុសៗគ្នា។ ប្រភេទទីមួយ ជាផ្លូវសម្រាប់រថយន្តបើកបរដោយស្វ័យប្រវត្តិ ដែលមិនបញ្ចេញសារធាតុកាបូន។ ទី២ ជាផ្លូវសម្រាប់ឧបករណ៍ធ្វើដំណើរចល័តផ្ទាល់ខ្លួន និងជាផ្លូវថ្មើរជើង ចំណែកជា៣ ជាផ្លូវសម្រាប់ឧបករណ៍ស្វ័យប្រវត្តិ “Toyota e-Palettes” ប្រើប្រាស់ក្នុងការដឹកជញ្ជូន។

Image result for toyota smart city

ប្លង់មេនៃគម្រោង បង្ហាញពីគំរូនៃ ផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត និងគេហដ្ឋានឆ្លាតវៃ ដែលសុទ្ធសឹងតែប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិ និង បញ្ញាសិប្បនិម្មិត។ គេហដ្ឋានភាគច្រើន នឹងត្រូវសាងសង់ពីឈើ ហើយនៅជុំវិញនោះ មានសួនដាំបន្លែ និងរុក្ខជាតិ ដោយប្រើប្រាស់បំពង់ទឹក (hydroponics)។

នៅចុងបញ្ចប់នៃសន្និសីទ តំណាងក្រុមហ៊ុន បានប្រកាសអញ្ជើញដោយចំហ ចំពោះដៃគូពាណិជ្ជកម្ម និងស្រាវជ្រាវទាំងអស់នៅជុំវិញពិភពលោក  ឲ្យទៅបំពេញការងារឬគម្រោងស្រាវជ្រាវរបស់ខ្លួន នៅក្នុងទីក្រុងថ្មីនេះ ផងដែរ៕