សាលាអន្តរជាតិ អេស អាយ អេស (SIS) រៀបចំបើកដំណើរការបង្រៀននិងរៀនពេញលេញឡើងវិញហើយ
គណៈគ្រប់គ្រងសាលាអន្តរជាតិ អេស អាយ អេស (SIS) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួងទាំងអស់ដែលបានផ្តល់ទំនុកចិត្តអនុញ្ញាតឲ្យសាលារៀនយើងខ្ញុំបានបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២នេះ។
ឆ្លៀតក្នុងឱកាសនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ អេស អាយ អេស (SIS) មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មេត្តាជ្រាបថា៖ សាលានឹងរៀបចំបើកដំណើរការបង្រៀននិងរៀនពេញលេញឡើងវិញដោយអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់សាលារៀនជូនដល់សិស្សានុសិស្សទាំងអស់តាមកាលបរិច្ឆេទដូចខាងក្រោម៖
=> ថ្ងៃទី ២១ កញ្ញា ២០២០: សម្រាប់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០
=> ថ្ងៃទី ២៥ កញ្ញា ២០២០: សម្រាប់ថ្នាក់បឋមសិក្សា (ថ្នាក់ទី១ ដល់ ទី៦) ឆ្នាំសិក្សា២០២០-២០២១
=> ថ្ងៃទី ០៥ តុលា ២០២០: សម្រាប់ថ្នាក់មតេ្តយ្យសិក្សា និងថ្នាក់មធ្យមសិក្សា (ថ្នាក់ទី៧ ដល់ទី១២) ឆ្នាំសិក្សា២០២០-២០២១
=> ថ្ងៃទី ១២ តុលា ២០២០: សម្រាប់ថ្នាក់ភាសាអង់គ្លេសទូទៅគ្រប់កម្រិត
អាស្រ័យហេតុនេះ សូមមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ ផ្តល់ទំនុកចិត្តលើសាលាអន្តរជាតិ អេស អាយ អេស និងអញ្ជើញនាំយកបុត្រធីតាចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី ២០២០-២០២១នាពេលខាងមុខនេះ៕