អារ៉ាប៊ីសាអ៊ូឌីតនឹងបើកដំណើរការជើងហោះហើរអន្តរជាតិនៅថ្ងៃទី១៥ ខែកញ្ញានេះ
រីយ៉ាដ៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងដកការរឹតបន្តឹងលើជើងហោះហើរអន្តរជាតិមួយចំនួននៅថ្ងៃទី១៥ ខែកញ្ញា ដើម្បីអនុញ្ញាតឲ្យប្រជាជនក្នុងស្រុក និងអ្នកដំណើរពិសេសចាំបាច់ បានធ្វើដំណើរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងទៀតថា អារ៉ាប៊ីសាអ៊ូឌីតនឹងដកចោលការរឹត បន្តឹងនៃការធ្វើដំណើរទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
គួរជម្រាបថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានផ្អាកជើងហោះហើរអន្តរជាតិដើម្បីទប់ស្កាត់វីរុសកូវីដ១៩ ចាប់តាំងពីខែមីនាមកម្ល៉េះ ហើយបច្ចុប្បន្នប្រទេសនេះមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៣២៥,៦៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៤,២៦៨ នាក់៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ