ថ្ងៃនេះបវរកញ្ញាកម្ពុជា ៣រូបចេញទៅប្រកួតផ្ដាច់ព្រ័ត្រ Miss Chinese World 2021
បើទោះជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យកម្មវិធីជាច្រើនត្រូវផ្អាកប្រកួតបវរកញ្ញាខ្នាតអន្តរជាតិជាច្រើនក៏ពិតមែន ប៉ុន្តែក៏នៅតែមានការប្រកួតមួយចំនួននៅតែបន្តធ្វើតាមរយៈអនឡាញយ៉ាងរលូន។
ជាក់ស្ដែងកម្មវីធីប្រកួត Miss Chinese World បើទោះជាបេក្ខនារីមកពីបណ្ដាប្រទេសចូលរួម មិនអាចឈានជើងទៅប្រកួតផ្ទាល់នៅប្រទេសក៏ពិតមែន ប៉ុន្តែនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១នេះ កម្មវិធីប្រកួតនេះបានឈានដល់វគ្គផ្តាត់ព្រ័ត្រទៅហើយ ។
នៅក្នុងចំណោមបេក្ខនារី ២៤ រូបនោះក៏មានបេក្ខភាពរបស់ប្រទេសកម្ពុជាចំនួន ៣ រូបដែរ មានដូចជា អតីតបេក្ខភាព Miss Universe Cambodia 2020 ៣រូប គឺកញ្ញា ស៊ុង ស្រីមីុ កញ្ញា វឿន ស្រីស៊ីន និងកញ្ញា ឆយ បញ្ញា ។ កញ្ញា ស៊ុង ស្រីមីុ ជាបេក្ខភាពតំណាងឲ្យកម្ពុយជាមកពីខេត្ត សៀមរាម កញ្ញា វឿន ស្រីស៊ីន ជាបេក្ខភាពតំណាងឲ្យកម្ពុយជាមកពីខេត្ត បាត់ដំបង និងកញ្ញា ឆយ បញ្ញា ជាបេក្ខភាពតំណាងឲ្យកម្ពុជាមកពីរាជធានីភ្នំពេញ ។
សូមជម្រាបថា សម្រាប់កម្មវីធីប្រកួត Miss Chinese World នេះមានគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងទីក្រុងម្ចាស់ផ្ទះ មិត្តភាព សន្តិភាពបង្ហាញទៅកាន់ពិភពលោកអំពីស្ត្រីសម័យថ្មីប្លែកឆ្នើម ជឿនលឿន និងផ្សព្វផ្សាយអំពីប្រពៃណីនិងទំនៀមទម្លាប់របស់ជាតិនីមួយៗ៕
សូមចុច join Telegram https://t.me/cngtvcambodia