រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មីកើនចំនួន ៧៥នាក់បន្ថែមទៀតហើយ

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧៥នាក់ ខណ:មានករណីជាសះស្បើយចំនួន ២២នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ១៥០៥នាក់។

 
រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មីកើនចំនួន ៧៥នាក់បន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន​ ៧៥នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ២២នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៨៤០នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ១៥០៥នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៥៤នាក់

+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣១នាក់

+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៤៨នាក់

+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ០៤នាក់

+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ៧៨នាក់

+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ២៣នាក់

+សណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ មានចំនួន​ ១៦១នាក់

+មន្ទីរពេទ្យខេត្តស្វាយរៀង មានចំនួន ០២នាក់

+មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន ១១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ មានចំនួន ០៣នាក់

+មន្ទីរពេទ្យ ខេត្តព្រៃវែង មានចំនួន ៤៥នាក់

+មន្ទីរពេទ្យ ខេត្តកំពង់ចាម មានចំនួន ០១នាក់

+មន្ទីរពេទ្យខេត្តសៀមរាប មានចំនួន ០១នាក់

+មន្ទីរពេទ្យខេត្តបាត់ដំបង មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មានចំនួន ០១នាក់

+រង់ចាំបញ្ជូនទៅកន្លែងសម្រាក មានចំនួន ៣២នាក់

សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៧៥នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។

គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៦៦២នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវីដ-១៩សរុប មានចំនួន ១៥០៥ករណី ខណ:មានអ្នកជំងឺ​​ ៨៤០នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

 

ប្រភព: ក្រសួងសុខាភិបាល