ចិនប្រកាសបើកដំណើរការប្រព័ន្ធផ្កាយរណបនាវាចរ Beidou-3 ជាផ្លូវការ

ប្រទេសចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រកាសបើកដំណើរការបណ្តាញផ្កាយរណបនាវាចរ Beidou-3 ដែលនឹងសម្រួលដល់វិស័យគមនាគមន៍នៅលើផែនដី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

 
ចិនប្រកាសបើកដំណើរការប្រព័ន្ធផ្កាយរណបនាវាចរ Beidou-3 ជាផ្លូវការ

លោក ស៊ី ជីនពីង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនជាច្រើនរូបទៀត ចូលរួមពិធីសម្ភោធ នៅក្នុងមហា វិមានប្រជាជនចិន (Great Hall) ស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង។

ផ្កាយរណប Beidou នឹងចង្អុលបង្ហាញទីតាំងច្បាស់លាស់ និងការធ្វើទំនាក់ទំនងសារខ្លីៗ ហើយវានឹងធ្វើឲ្យប្រព័ន្ធផ្កាយរណបនាវាចររបស់ពិភពលោកឈានទៅកាន់ចំណុចអភិវឌ្ឍថ្មីមួយកម្រិតទៀត។

សូមរម្លឹកផងដែរថា ផ្កាយរណប Beidou-3 ជាផ្កាយរណបទី៣០ នៃបណ្តុំផ្កាយរណប BDS-3 និងជាសមាជិកទី៥៥ នៃបណ្តាញផ្កាយរណប Beidou ទាំងមូល។ ហើយត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ៕

ប្រភព៖ CGTN, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ