កិច្ចប្រជុំកំរិតខ្ពស់លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកម្មសិទ្ធិបញ្ញារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសឹង្ហបុរី (IPOS)តាមប្រព័ន្ធ Online

ក្នុងកាលៈទេសៈដែលមេរោគឆ្លង Covid-19 ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ននៅឡើយ កិច្ចប្រជុំកំរិតខ្ពស់លើកទី១១ តាមប្រព័ន្ធ online ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកម្មសិទ្ធិបញ្ញារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសឹង្ហបុរី ដែលដឹកនាំដោយលោក Daren TANG អតីតប្រធានអង្គភាពកម្មសិទ្ធិបញ្ញា នៃប្រទេសសឹង្ហបុរី (IPOS) និងលោកស្រី Rena LEE ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី ទើបតែងតាំងថ្មី ត្រូវបានប្រារព្វធ្វើឡើង នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ។

 
កិច្ចប្រជុំកំរិតខ្ពស់លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកម្មសិទ្ធិបញ្ញារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសឹង្ហបុរី (IPOS)តាមប្រព័ន្ធ Online
កិច្ចប្រជុំកំរិតខ្ពស់លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកម្មសិទ្ធិបញ្ញារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសឹង្ហបុរី (IPOS)តាមប្រព័ន្ធ Online
កិច្ចប្រជុំកំរិតខ្ពស់លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកម្មសិទ្ធិបញ្ញារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសឹង្ហបុរី (IPOS)តាមប្រព័ន្ធ Online

នៅក្នុងជំនួបតាមប្រព័ន្ធ Online នោះ ភាគីទាំងពីរបានសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចប្រជុំកំរិតមន្ត្រីបច្ចេកទេស ដែលបានរៀបចំធ្វើមុននេះបន្តិច ។ ជាពិសេស ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានអបអរសាទរដល់លោក Daren TANG ដែលត្រូវបានបោះឆ្នោតជាប់ធ្វើជាអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលនឹងចូលកាន់តំណែងនាពេលខាងមុខ និងលោកស្រី Rena LEE ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី ទើបតែងតាំងថ្មី ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា៖កិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញារវាងកម្ពុជា និងសឹង្ហបុរី នឹងបន្តវិវឌ្ឍន៌រីកចម្រើនទៅមុខជាលំដាប់ ។ ជាក់ស្តែង ជាការកត់សំគាល់ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួង(MITIS) និងអង្គភាពកម្មសិទ្ធិបញ្ញា ផែនការសកម្មភាពចំនួន០៥ សម្រាប់ឆ្នាំ២០១៩ ត្រូវបានអនុវត្តន៍បញ្ចប់ ។ ក្នុងនោះ ក្រសួងឧស្សាហកម្ម បានទទួលការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្ម(Patent) ចាប់តាំងពីឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២០ បានចំនួនសរុប ៦២ Patent ។ យើងបានចេញវិញ្ញាបនបត្របញ្ជាក់ចំនួន ៥៤ ។ ប៉ុន្តែ កំឡុងពេលនៃវិបត្តិកូវីដ-១៩ យើងទទួលពាក្យស្នើសុំបានតែ០១ ប៉ុណ្ណោះ ពី IPOS ។ ចំណែកនៅ០៨ពាក្យស្នើសុំទៀត គឺបានអនុវត្តន៌ដូចតទៅ ៖គឺ ចំនួន០៣ ពាក្យស្នើសុំ កំពុងរង់ចាំការឆ្លើយតបពីអ្នកដាក់ពាក្យ , ចំនួន០៤ Patent ទាក់ទងនិងរបបគំហើញផ្នែកឱសថ ត្រូវបានបដិសេធ ដោយសារស្ថិតនៅក្រៅតំបន់ការពារ​ ព្រោះបានកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងពាក្យស្នើសុំPatent ចំនួន០១ ត្រូវបានដកចេញ ។

​បើពិនិត្យជារួម ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសមួយចំនួនទៀត​ រួមមាន៖ ជាមួយប្រទេស ជប៉ុន អឺរ៉ុប ចិន កូរ៉េ និងរួមទាំងប្រទេសសឹង្ហបុរីផង យើងទទួលបានការដាក់ពាក្យស្នើសុំការចុះបញ្ជីឡើងវិញនៃប្រកាសនីយបត្តតក្កកម្ម(Patent) សរុបបានចំនួន ១.១៥៨ Patent ។ ក្នុងនោះ Patent ចំនួន​២៣៦ ត្រូវបានផ្តល់ជូន​។

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកទឹកចិត្តឲ្យមន្ត្រីបច្ចេកទេសទាំងពីរភាគីបន្តពិភាក្សារួមគ្នា ស្ទីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៌ និងប្រតិបត្តិការ ប្រព័ន្ធហេក (Hague System) សម្រាប់ការចុះបញ្ជីជាលក្ខណៈអន្តរជាតិទាក់ទងគំនូរឧស្សាហកម្ម និងសិទ្ធិសញ្ញា PCT សម្រាប់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា រួមបញ្ជូលទាំងការបណ្តុះបណ្តាលវិស័យកម្មសិទ្ធិបញ្ញាដល់មន្ត្រីក្រសួងផងដែរ ។បន្ទាប់មកភាគីទាំងពីរក៏បានពិភាក្សាលើរបៀបវីរៈនៃកិច្ចប្រជុំសំខាន់ៗរួមមានដូចជា៖កម្មវិធីកសាងសមត្ថភាពមន្ត្រី និងការត្រៀមរៀបចំកិច្ចប្រជុំមន្ត្រីបច្ចេទេស និងកិច្ចប្រជុំកំរិតខ្ពស់លើកទី១២ នាពេលខាងមុខ ។

សូមជម្រាបថា ក្នុងរបៀបវីរៈនេះ ដៃគូសន្ទនាកំរិតខ្ពស់ បានឯកភាពថា៖កិច្ចប្រជុំកំរិតខ្ពស់លើកទី១២ ដែលគ្រោងធ្វើនៅប្រទេសសឹង្ហបុរី នៅដើមឆ្នាំ២០២១ សូមប្តូរមកធ្វើនៅកម្ពុជាវិញ ក្នុងទីក្រុងសៀមរាប តាមការស្នើសុំរបស់ភាគីកម្ពុជា ដើម្បីជាការអបអរសាទរចំពោះលោកស្រីប្រធានថ្មីរបស់ IPOS សឹង្ហបុរីផង និងការជាប់ឆ្នោតជានាយកអង្គការ WIPO របស់លោក Daren TANG ផង ក្នុងកាលៈទេសៈ​ដែលមិនមានការគំរាមកំហែងពីរោគឆ្លងកូវីដ-១៩ ៕

 

 

ប្រភព៖ ក្រសួងឧស្សាហកម្ម