[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣ករណីបន្ថែមទៀត
ក្រសួងសុខាភិបាល ប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០១ករណី ខណ:មានករណីជាសះស្បើយ ០៣ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៩២នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១ករណី ខណ:មានករណីអ្នកជាសះស្បើយ ០៣ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៣៧៤ករណីនៃអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៩២នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ:
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០នាក់
+អ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនមានចំនួន ០១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០៧នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០៨នាក់
សូមជម្រាបថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ០១ករណីកើតទៅលើពលករដែលធ្វើដំណើរមកពីប្រទេសថៃ។
គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១៨នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៣៩២ករណី ខណ:មានអ្នកជំងឺ ៣៧៤នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល