តោះមកដឹងរបៀបដាក់លេខសម្ងាត់ (Password) ឲ្យមានសុវត្ថិភាព

សព្វថ្ងៃនេះការលួច (Hack) ចូលទៅយកទិន្នន័យគឺមានភាពងាយស្រួលណាស់សម្រាប់អ្នកលួចតាមអនឡាញ (Hacker) ឲ្យតែដឹងរបៀបនៅក្នុងការ Hack។ ម៉្យាងវិញទៀត Hacker បានប្រើប្រាស់វិធីសាស្រ្ត ឬកម្មវិធីជាច្រើន ក្នុងគោលបំណងលួចយកទិន្នន័យរបស់អ្នកដ៍ទៃ ដើម្បីយកទៅគ្រប់គ្រង ឬគំរាមទាប្រាក់ជាដើម។

 
តោះមកដឹងរបៀបដាក់លេខសម្ងាត់ (Password) ឲ្យមានសុវត្ថិភាព
តោះមកដឹងរបៀបដាក់លេខសម្ងាត់ (Password) ឲ្យមានសុវត្ថិភាព
តោះមកដឹងរបៀបដាក់លេខសម្ងាត់ (Password) ឲ្យមានសុវត្ថិភាព

 

ការដាក់លេខ ឬពាក្យសម្ងាត់ (Password)​ គឺជារឿងសំខាន់ដើម្បីការពារទិន្នន័យរបស់អ្នកពីការលួចយករបស់ក្រុម hacker។ 

ដូច្នេះ ដើម្បីកុំឲ្យមានរឿងគេលួចគណនីបែបនេះ តើយើងគួរធ្វើដូចម្តេចខ្លះ? តើយើង គួរតែដាក់ Password បែបណា ដើម្បីកុំឲ្យគេលួចយកបាន?

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនក្នុងការដាក់ Password អោយមានសុវត្ថិភាព​​៖

  • ការដាក់ Password យ៉ាងហោចណាស់ក៏ត្រូវមាន ៨ ទៅ ១៤ ខ្ទង់ដែរ ពីព្រោះវាកាន់តែមានសុវត្ថិភាព និង​ពិបាកក្នុងការ Hack យក។ ប៉ុន្តែបើអ្នកពិបាកចំណាំ អ្នកអាចដាក់ត្រឹម ១២ ខ្ទង់ ឬកត់ត្រាវាទុក។

  • គួរតែមានលេខលាយគ្នាជាមួយ និមិត្តសញ្ញា អក្សរធំ និងអក្សរតូច​។ ការប្រើប្រាស់លេខសម្ងាត់ ដែលមាន អក្សរចម្រុះ ដូចជា លេខ និងនិមិត្តសញ្ញាជាដើមគឺ ដើម្បីកុំឲ្យងាយស្រួលក្នុងការ Hack។ ឧទាហរណ៍លេខ ឬពាក្យសម្ងាត់ (Password): Cor_vid@1235 

  • ជៀសវាងការប្រើ Password ម្តងទៀត នៅពេលយើងសង្ស័យថាពួក Hacker បាន Hack​ ចូលគណនី (Account) ហើយ។យើងត្រូវប្រញាប់ប្តូរ Password នោះភ្លាម។

  • ជៀសវាងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនជាប្រចាំ ឬពាក្យដែលគេប្រើប្រាស់ជាទូទៅ​ ដែលងាយស្រួលមានដូចជា ថ្ងៃខួបកំណើត អាសយដ្ឋាន និងឈ្មោះជាដើម ពីព្រោះនៅពេលយើងដាក់ Password អាច​និងងាយស្រួលក្នុងការទាយ។

ឧទាហរណ៍ Password: H0use វាជា​ Password​ ដែលងាយគេ Hack យក។

​​​​

  • ព្យាយាមធ្វើបច្ចុប្បន្នភាព (Update) ទៅលើ Password ឲ្យបានទៀងទាត់ ពីព្រោះវាមានប្រយោជន៍ណាស់ដើម្បីការពារពីការ Hack។ ដូច្នេះអ្នកគួរតែផ្លាស់ប្តូរ Password របស់អ្នកឱ្យបានញឹកញាប់។


នៅមានចំនុចជាច្រើនទៀត ក្នុងការបង្កើតលេខសម្ងាត់ដែលមាន សុវត្ថិភាព។ សង្ឃឹមថា វិធីសាស្រ្តទាំងនេះ អាចការពារទិន្នន័យសំខាន់ៗរបស់អ្នកពីសំណាក់ជនខិលខូចមួយចំនួន ដែលតែងតែព្យាយាមលួចយកទិន្នន័យទៅប្រើប្រាស់នៅក្នុងផ្លូវមិនល្អណាមួយ ដែលយើងនឹកស្មានមិនដល់។

បញ្ជាក់៖ ចំពោះ Password ទាំងនេះពិបាកក្នុងការចងចាំណាស់។ ដូច្នេះដើម្បីជៀសវាងបញ្ហាភ្លេច ជាការល្អអ្នកគួរតែកត់ចំណាំទុកនៅកន្លែងណាមួយ ដែលអ្នក​ គិតថាមានសុវត្ថិភាពដូចជារក្សាទុកនៅក្នុង Note របស់ស្មាតហ្វូនក៏បានដែរ។

 

ប្រភព៖ mentalfloss ដោយ៖ ជា​ បញ្ញា