[COVID-19] កម្ពុជា! ករណីកូវីដ-១៩ នៅថ្ងៃនេះ
នៅព្រឹកនេះកម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មី ហើយក៏មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបទាំងអស់មានចំនួន ២៨៧នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ថា កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មី និងមិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ស្របពេលនេះដែរ ចំនួនអ្នកជាសះស្បើយមានចំនួន ២៨៣នាក់នៃចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨៧នាក់។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៤នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល