[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០២នាក់ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដូចនេះអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៤១នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០២នាក់ករណីបន្ថែមទៀត ខណ:មិនមានករណីអ្នកជាសះស្បើយនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៤១នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៧នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ៣៤នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ១១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០២នាក់
សូមជម្រាបថា អ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ០២នាក់ គឺ០១នាក់ជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ និង ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)។
គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៥៥នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៤១ករណី ខណ:មានអ្នកជំងឺ ៣៨៦នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល