ប្រធានបទ ៖ កម្មវិធី Android ទាំងនេះអាចធ្វើឲ្យការគិតរបស់អ្នកវ័យឆ្លាតជាងមុន
យោងតាមការចុះផ្សាយរបស់ SLASH GEAR កាលពីម្សិលមិញនេះបានឲ្យដឹងថា សមត្ថភាពនៃការគិតរបស់មនុស្សម្នាក់ៗមានលក្ខណ:ខុសៗគ្នា ។ជាលទ្ធផលដើម្បីពង្រឹងសមត្ថភាពនៃការគិត ការយល់ដឹង ការថែរក្សាសុខភាពផ្លូវចិត្ត ផ្តលការកំសាន្ត និងពង្រឹងសុខភាពខួរក្បាលក្នុងការដោះស្រាយបញ្ហាផ្សេងៗ យើងសូមចែករំលែកនៅកម្មវិធីទាំងនេះដែលជួយឲ្យសមត្ថភាពយល់ដឹងកាន់តែប្រសើរឡើងមានដូចជា៖
- Peak
- Lumosity
- Focus
- Elevate
- Calm
សូមជម្រាបថា កម្មវិធីទាំងនេះមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ដែលត្រូវបានរចនាឡើងដើម្បីធ្វើលំហាត់ប្រាណ និងប្រកួតប្រជែងជំនាញផ្លូវចិត្តនិងគំនិតរបស់មនុស្ស។ កម្មវិធីទាំងនេះផ្តល់ជូននូវសកម្មភាព ការលេងហ្គេមផ្សេងៗដែលកំណត់គោលដៅទិដ្ឋភាពជាច្រើននៃមុខងារខួរក្បាល ក៏ដូចជាការចងចាំ ការយកចិត្តទុកដាក់ ការដោះស្រាយបញ្ហា និងភាសាជាដើម៕
ប្រភព ៖ SLASH GEAR