ក្រសួងអប់រំ អនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណ: និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូឡើងវិញចាប់ពីខែវិច្ឆិកាទៅ
សេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្ដមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។
ឈរលើមូលដ្ឋាននេះ ដើម្បីឈានទៅដំណើរការអប់រំតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណ: និងឯកជន នៅគ្រប់កម្រិតក្នុងភូមិសាស្រ្តទូទាំងរាជធានីខេត្តទាំងអស់។
ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណ: និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូនៅតាមក្រុង ស្រុក ខណ្ឌដែលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន ដោយកំណត់រូបភាពនៃការបង្រៀននិងរៀនតាមបណ្តុំ ១៥ ទៅ ២០នាក់ និងឆ្លាស់វេន និងបន្តអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចំបាច់នានា៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា