[វីដេអូ] Ep.87 ប្រធានបទ៖ ជំងឺបេះដូងនិងហានិភ័យចំពោះអ្នកជំងឺទឹកនោមផ្អែម

បេះដូងគឺជាសរីរាង្គសាច់ដុំ នៅក្នុងទ្រូងដែលមានតួនាទីក្នុងការច្របាច់បញ្ចូនឈាមដែលមានអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗ ព្រមទាំងដឹកនាំចំណីអាហារ និងសារជាតិចិញ្ចឹមផ្សេងៗ ហើយនឹងពាំនាំត្រលប់មកវិញនៅឈាមដែលផ្ទុកនៅឧស្ម័នកាបូនិចចូលមកក្នុងបេះដូងវិញ ដំណើរកាលនេះប្រព្រឹត្តទៅវិញទៅមក ដែលធ្វើអោយមនុស្សម្នាក់ៗរស់នៅមានជីវិតបន្តទៅមុខបាន។

 
[វីដេអូ] Ep.87 ប្រធានបទ៖ ជំងឺបេះដូងនិងហានិភ័យចំពោះអ្នកជំងឺទឹកនោមផ្អែម

ជាទូទៅបើនិយាយអំពីជំងឺបេះដូងគឺរាងទូលំទូលាយបន្តិច ប៉ុន្តែរោគសញ្ញារបស់វាក៏មិនសូវជាខុសគ្នាប៉ុន្មាននោះដែរ។ រោគសញ្ញាធំៗសំខាន់ៗ មានដូចជា មានអារម្មណ៍ថាហត់ ពិបាកក្នុងការដកដង្ហើម ចុងណែនដើមទ្រូង ។ ជំងឺបេះដូងបែងចែកទៅតាមបួនដំណាក់កាល រាប់ចាប់ពីដំណាក់កាលទី១ ដល់ដំណាក់កាលទី៤ ដែលធ្ងន់ធ្ងរអ្នកជំងឺត្រូវសំរាកនៅមន្ទីរពេទ្យ និងធ្វើការសង្រ្គោះបន្ទាន់ ។ ក្រៅពីនេះមានរោគសញ្ញា ផ្សេងទៀតដូចជា ញ័រទ្រូង អស់កម្លាំង ចុកទ្រូងក៏ជាសញ្ញាមួយសំខាន់របស់ជំងឺបេះដូងនិងសរសៃឈាមផងដែរ ជាពិសេសលើអ្នកជំងឺទឹកនោមផ្អែម ។

ជំងឺបេះដូងត្រូវបានបែងចែកជា ២ក្រុមធំៗ

  • ក្រុមជំងឺបេះដូងដែលបណ្តាលមកពីបញ្ហាសរសៃឈាមបេះដូង ៖ នៅក្នុងក្រុមនេះអ្នកជំងឺមានបញ្ហា ក្រិនឬ មានភាពឡើងរឹងនៃសរសៃឈាម អាចឈានទៅរកបញ្ហាជំងឺស្ទះសរសៃឈាមបេះដូងឬពេលខ្លះអាចមានបញ្ហាទៅដល់ខួរក្បាលនិងអវយវ:ផ្សេងៗទៀត។
  • ក្រុមជំងឹបេះដូងដែលមិនទាក់ទងសរសៃឈាម ប៉ុន្តែទាក់ទងនឹងបញ្ហាបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង និងជំងឺខូចប្រឹសបេះដូងដោយសារមេរោគធ្វើឲ្យមានការរលាក។

ម្យ៉ាងវិញទៀតបើនិយាយអំពីជំងឺទឹកនោមផ្អែម យើងបានដឹងហើយថាជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលរុំារៃនិងជាមូលហេតុចម្បងមួយដែលធ្វើអោយវិវត្តទៅជាជំងឺបេះដូង។ ជំងឺទឹកនោមផ្អែមបណ្តាលមកពីឡើងជាតិស្ករនៅក្នុងឈាមឡើងលើសកម្រិត​ ហើយការឡើងជាតិស្ករលើសកម្រិតនេះហើយធ្វើឲ្យមានបញ្ហាខូចទៅលើប្រព័ន្ធក៏ដូចជាសរសៃឈាមផ្សេងៗ ជាពិសេសគឺសរសៃឈាមបេះដូងតែម្ដង ដែលធ្វើអោយមានភាពរឹងក្រិន និងឈានដល់ការស្ទះសរសៃឈាមបេះដូងអាចមានគ្រោះថ្នាក់ដល់ជីវិត ។

ភាគច្រើនជំងឺបេះជាជំងឺរុំារ៉ៃ ដែលមានកម្រិតពីស្រាលទៅធ្ងន់ ប្រសិនបើអ្នកជំងឺមិនយកចិត្តទុកដាក់ និងថែរក្សាសុខភាពមិនបានល្អជាប់លាប់ គឺអាចវិវត្តទៅជាជំងឹរុំាំរ៉ៃ  និងធ្ងន់ធ្ងរ។

សូមទស្សនាវីដេអូខាងក្រោម៖