[វីដេអូ] Ep.72 ប្រធានបទ៖ មូលហេតុនៃជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាមបេះដូង
សារជាតិខ្លាញ់ គឺជាសារជាតិមួយប្រភេទដែលមាននៅក្នុងចំណីអាហារភាគច្រើនដែលចូលក្នុងសារពាង្គកាយរបស់យើងតាមរយៈការទទួលទានអាហារ។ សារជាតិខ្លាញ់មានតួរនាទីសំខាន់ណាស់នៅក្នុងជីវិតរបស់យើង វាជួយទ្រទ្រង់ថាមពល មួយវិញទៀតសារជាតិខ្លាញ់ចូលរួមក្នុងការបង្កើតនៅអ័រម៉ូនផ្សេងៗនៅក្នុងសរីរាង្គកាយរបស់មនុស្សយើង។ ចំពោះសារជាតិខ្លាញ់ចែកចេញជាពីក្រុមធំៗ គឺសារជាតិខ្លាញ់ល្អ LDL និងសារជាតិខ្លាញ់អាក្រក់ HDL។
ជំងឺលើសជាតិខ្លាញ់ គឺជាជំងឺដែលបណ្តាលមកពីការលើសកម្រិតនៅសារជាតិខ្លាញ់នៅក្នុងសរសៃឈាមហើយដែលផ្តោតសំខាន់ វាកើនឡើងនៅក្នុងសរសៃឈាមបេះដូងដូចគ្នា។
+ រោគសញ្ញា
ជាទូទៅជំងឺលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមបេះដូងបើដំណាក់កាលដំបូងៗគឺមិនមានចេញនៅរោគសញ្ញានោះ ភាគច្រើនអ្នកជំងឺតែងតែអត់ដឹងថាខ្លួនឯងមានជំងឺនេះផង។ ប៉ុន្តែអ្នកជំងឺអាចសម្គាល់ខ្លួនឯងបានថារោគសញ្ញា ដូចជាការឡើងទម្ងន់ និងអាចសង្កេរឃើញថាមានកំណកខ្លាញ់នៅខាងក្រោមស្បែកភាគច្រើនជួបញឹកញាប់ជាងគេនៅក្រោមត្របកភ្នែក។
ទាក់ទងនិងមូលហេតុនៃការលើសជាតិខ្លាញ់នៅក្នុងសរសៃឈាម គឺដោយសារការទទួលទានបរិមាណខ្លាញ់ដែលលើសកម្រិតពីតម្រូវការរបស់ខ្លួនយើងហើយចាល់នៅក្នុងសរសៃឈាមបេះដូងដែលជាមូលហេតុមួយគួរឲ្យព្រួយបារម្មណ៍។
បើសិនជាមិនបានដឹងមុន ឬមកពិនិត្យមិនទាន់ពេលវេលាគឺអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតព្រោះការលើសជាតិខ្លាញ់ក្នុងសរសៃឈាមនៅដំណាក់កាលដំបូងមិនចេញរោគសញ្ញានោះទេ អញ្ចឹងសូមមានការប្រុងប្រយ័ត្ន។
វ័យដែលប្រឈមនឹងជំងឺនេះគឺកើតមានគ្រប់វ័យក៏ប៉ុន្តែគ្រាន់តែនៅវ័យចំណាស់អាចនឹងប្រឈមមុខខ្ពស់នៃការកើតជំងឺលើសជាតិខ្លាញ់នៅលើសរសៃឈាមបេះដូង។
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យតាមរយ:ការបូមឈាមនៅពេលព្រឹកមុនញុំាអាហារ។
សូមទស្សនាវីដេអូខាងក្រោម៖