[វីដេអូ] Ep.71 ប្រធានបទ៖កត្តាបង្កនៃវិបិត្តដំណេក
ដំណេកមានសារៈសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ ព្រោះវាជាកត្តាធម្មជាតិដែលកើតមកត្រូវតែគេងហើយត្រូវគេងអោយបានគ្រប់គ្រាន់ផងដែរ។ បើសិនបើគេងបានគ្រប់គ្រាន់ គឺមិនងាយប៉ះពាល់ដល់សុខភាពផ្លូវចិត្តខ្លាំងនោះទេ ហើយការងារក៏រលូនតាមនឹងដែរ។
វិបត្តិដំណេក គឺជាបញ្ហាដែលទាក់ទងជាមួយនឹងការគេង ហើយជាលទ្ធផលតែងតែរំខានទៅដល់ការគេងរបស់មនុស្សម្នាក់ៗធ្វើឲ្យបុគ្គលម្នាក់ ងងុយគេងនៅពេលថ្ងៃ និងឧស្សាហ៍គេងមិនលក់ញឹកញាប់ក៏ដូចជាឧស្សាហ៍អស់កំលាំងនៅពេលថ្ងៃ បើទោះបីគាត់គេងបានគ្រប់គ្រាន់ក៏ដោយ។ បញ្ហាទាំងនោះរួមមាន ការពិបាកចូលគេង ការពិបាកសមាធិដើម្បីគេងឲ្យស្ងប់ ងងុយគេងខុសម៉ោង ការគេងថ្ងៃច្រើនពេក ក៏ដូចជាអាកប្បកិរិយានៅក្នុងកំឡុងពេលគេង។
ចំណាត់ថ្នាក់របស់វិបត្តិដំណេកចែកចេញជា ៤ គឺ
- ទាក់ទងជាមួយការចូលគេង ក៏ដូចជាការរក្សាការគេងឲ្យស្ងប់
- ងងុយគេងពេលថ្ងៃច្រើនពេក
- កាលវិភាគនៃការគេង
- អាកប្បកិរិយានៅក្នុងការគេង
រោគសញ្ញានៃវិបត្តិដំណេកគឺអាចកត់សម្គាល់បានដោយខ្លួនឯង និងមានការសម្គាល់ពីអ្នកដទៃ ។ អាការៈដែលអាចនឹងកើតឡើងហើយបណ្តាលឱ្យគេមិនលក់ មានដូចជាភ័យខ្លាច ព្រួយបារម្ភ ពិបាកចិត្តឬស្ត្រេស គ្មានកម្លាំង ហត់នឿយ វិលវល់ ឆាប់ខឹង មួម៉ៅច្រើន អារម្មណ៍ក្រៀមក្រំ និងមានអារម្មណ៍ថាមានវិប្បដិសារីជាដើម។
សូមជម្រាបថាសុខភាពផ្លូវចិត្តគឺសំខាន់ដូចសុខភាពរាងកាយដែរ ប្រសិនបើមិនបានព្យាបាលឲ្យទាន់ពេលវេលានោះទេ វានឹងក្លាយទៅជាជំងឺរុំារ៉ៃ ។ដូចនេះប្រសិនបើអ្នកមានសញ្ញាដែលបានរៀបរាប់គួរតែទៅពិគ្រោះជាមួយអ្នកជំនាញ ជៀសវាងប្រើថ្នាំងងុយគេងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ៕
សូមទស្សនាវីដេអូខាងក្រោម៖