[វីដេអូ] Ep. 59 ប្រធានបទ៖ វិធីសាស្រ្តនៃការព្យាបាលជំងឺរហែករន្ធបាត
ជំងឺរហែករន្ធទ្វារបាត គឺជាជំងឺដែលមានការដាច់រលាត់រន្ធបាត ដែលធ្វើឲ្យអ្នកជំងឺមានការឈឺចាប់នៅនឹង រន្ធទ្វារបាត និងបន្ទោរបង់លាមកមានឈាម ។
ជំងឺនេះកើតមានឡើងដោយសារតែការប៉ះទង្គិចនៃដុំលាមកទៅលើស្បែកនៃរន្ធបាតដែលធ្វើអោយមានការដាច់រលាត់ឬដោយការកន្ត្រាក់នៃសាច់ដុំរន្ធទ្វារបាតខ្លាំង ហើយជំងឺនេះ អាចកើតមាននៅលើមនុស្ស គ្រប់វ័យ ។
រោគសញ្ញាមានដូចជា ៖
- ឈឺចាប់នៅរន្ធទ្វារបាតជាពិសេសនៅពេលបន្ទោរបង់
- មានឈាមជាប់លាមកឬដក់ក្នុងចានបង្គន់
- ជួនមានសាច់នៅរន្ធបាតដែលអ្នកជំងឺច្រើនគិតថាជាជំងឺឫសដូងបាតនៅពេលដែលមានមេរោគ នៅលើកន្លែងរហែកនោះវាអាចធ្វើអោយកើតមានបូសអន្ទង់នៅរន្ធទ្វារបាតដែលធ្វើអោយមានការជ្រាបសើមខ្ទុះនិងរមាស់នៅរន្ធបាត។
មូលហេតុ
• ទល់លាមក (លាមករឹងខ្លាំង)
• ការរាគរូសរ៉ាំរ៉ៃ
• ការប្រឹងបន្ទោរបង់លាមកខ្លាំង
• ក្រោយការសម្រាល
• ការអង្គុយបន្ទោរបង់ក្នុងរយ:ពេលយូរ
• ការរួមភេទតាមរន្ធទ្វារបាត។
មុននឹងធ្វើការព្យាបាលត្រូវដឹងអំពីមូលហេតុរបស់អ្នកជំងឺជាមុនសិន ហើយការព្យាបាលមានដូចជា៖
- ការប្រើថ្នាំបន្ទន់លាមកបើអ្នកជំងឺពិបាកក្នុងការបន្ទោរបង់
- ប្រើថ្នាំបំបាត់រាគបើអ្នកជំងឺមានការរាគរូសខ្លាំង
- ប្រើថ្នាំ Cream លាបទៅលើទ្វារបាត
- ប្រើថ្នាំបំបាត់ការឈឺចាប់
- ការឲ្យអ្នកជំងឺពិសារទឹកឲ្យបានច្រើន ញុំាបន្លែផ្លែឈើដែលសំបូរជាតិសរសៃ
- កាត់បន្ថយការញុំាសាច់ច្រើន
- ត្រាំទឹកក្តៅឧណ្ណៗអាចជួយកាត់បន្ថយការឈឺចាប់។
សូមជម្រាបថា បើជំងឺនេះវិវត្តទៅជារ៉ាំរ៉ៃឬមានមេរោគក្លាយនៅកន្លែងរហែកនោះ ការព្យាបាលដែលមានប្រសិទ្ធភាព គឺ ការវះកាត់យកផ្នែកដែលរហែកចេញនិងសំអាតនូវមេរោគនៅកន្លែងនោះ។ បន្ថែមពីនេះអ្នកជំងឺគួរផ្លាស់ប្តូររបបនៃការរស់នៅដូចជាការញុំា ការផឹក និងការធ្វើសកម្មភាពផ្សេងៗជាដើម ៕
សូមទស្សនាវីដេអូខាងក្រោម៖