តោះមកដឹងគន្លឹះទិញឡានមួយទឹកបានតម្លៃធូរថ្លៃ និងមានគុណភាពល្អ

បច្ចុប្បន្នរថយន្តមួយទឹកបានកំពុងចរាចរណ៍លើទីផ្សារកម្ពុជាច្រើនគួរឲ្យកត់សម្គាល់ ស្របពេលជាមួយគ្នានេះអ្នកលក់រថយន្តមួយទឹកពីបរទេសក៏កំពុងលក់ដាច់ផងដែរ។

 
តោះមកដឹងគន្លឹះទិញឡានមួយទឹកបានតម្លៃធូរថ្លៃ និងមានគុណភាពល្អ
ទិញឡានមួយទឹកឲ្យបានតម្លៃធូរថ្លៃ និង គុណភាពល្អ

ពិតប្រាកដណាស់ ការទិញរថយន្តមួយទឹកគឺតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពីព្រោះបើទិញប៉ះចំម៉ាស៊ីនអន់ អ្នកនឹងត្រូវចំណាយលុយជួសជុលម្តងហើយម្តងទៀតមិនចេះចប់ មិនចេះហើយ។ ដូចនេះ ដើម្បីកុំឲ្យខកបំណងក្នុងការទិញរថយន្តមួយទឹក យើងសូមចែករំលែកតាមរយៈគន្លឹះសំខាន់ៗដូចខាងក្រោម៖

១. ត្រូវត្រៀមថវិកា៖ ការត្រៀមថវិកាគឺជារៀងចាំបាច់បំផុតមុនពេលទិញរថយន្ត អ្នកត្រូវត្រៀមថវិកាអោយបានគ្រប់គ្រាន់ មុនពេលសម្រេចចិត្តថាទិញវា។

 

២. ស្វែងរករថយន្តដែលអ្នកចង់បាន៖ ជំហានដំបូង អ្នកត្រូវគិតថាតើឡានម៉ាកអ្វី ស៊េរីឆ្នាំណាដែលអ្នកចង់ទិញ? បន្ទាប់មកស្វែងរកតាមវេបសាយក្នុងស្រុកមួយចំនួនដែលមានបង្ហោះ ដាក់លក់ទាំងផ្នែកហ្គារ៉ាស់ និងអ្នកលក់ឯកជន។ ជាទូទៅរថយន្តមួយទឹកដែលដាក់លក់នៅហ្គារ៉ាស់តែងមានតម្លៃថ្លៃជាងរថយន្តរបស់អ្នកលក់ឯកជន ពីព្រោះរថយន្តទាំងនោះភាគច្រើននាំចូលពីក្រៅប្រទេស មិនទាន់បំពាក់ស្លាកលេខ និងមិនទាន់ប្រើប្រាស់នៅស្រុកខ្មែរ។

 


៣. កំណត់តម្លៃចំណាយ៖ អ្នកត្រូវត្រៀមប្រាក់សម្រាប់ចំណាយទៅលើរថយន្តឲ្យបានច្រើនជាងតម្លៃដាក់លក់យ៉ាងហោចណាស់ ២០ ទៅ ៣០ ភាគរយ ដើម្បីទុកយកមកកែកុនរថយន្តបន្ថែមនៅពេលទិញរួច។ ក្នុងនោះមានដូចជា ប្តូរសំបកកង់ ខាត់ឲ្យភ្លឺ ប្តូរប្រេងម៉ាស៊ីន ឬជួសជុលផ្នែកផ្សេងៗបន្ថែមជាដើម។

 


 

៤. ស្វែងរកជំនួយ៖ មិនថាអ្នកទិញរថយន្តមួយទឹកនៅហ្គារ៉ាស់ ឬ ពីអ្នកកំពុងប្រើប្រាស់ផ្ទាល់ អ្នកត្រូវមានជំនួយការម្នាក់ ឬពីរនាក់ដែលអាចទុកចិត្តបានបំផុតលើជំនាញផ្នែកត្រួតពិនិត្យរថយន្តដើម្បីងាយស្រួលក្នុងការតថ្លៃក៏ដូចជាដឹងច្បាស់ពីគុណភាពរថយន្ត។

 


៥. ដឹងតម្លៃរថយន្ត៖ មុនពេលតថ្លៃ អ្នកត្រូវឆែកមើលតម្លៃនៃម៉ាករថយន្តដែលអ្នកចង់បាន ថាតើជាមធ្យមនៅលើទីផ្សារមានតម្លៃប៉ុន្មាន និងថោកបំផុតប៉ុន្មាន? ចំពោះការតថ្លៃអ្នកក៏ត្រូវពិភាក្សាជាមួយ អ្នកជំនាញត្រួតពិនិត្យរថយន្តដែលបាននាំទៅជាមួយ ថាតើគួរឲ្យតម្លៃប៉ុន្មានដែលស័ក្តិសមទៅនឹងគុណភាពក៏ដូចជារូបរាងឬអត់? យ៉ាងណាមិញការទិញឡានមួយទឹកអ្នកមិនគួរសម្រេចចិត្តយកភ្លាមៗឡើយ គួរតែដើរមើលហាងអោយបានច្រើន។

 

 

៦.  ឆែកមើលប្រវត្តិឡាន៖ ចំពោះឡានមិនទាន់មានស្លាកលេខ អ្នកគួរឲ្យអ្នកជំនាញឆែកមើលប្រវត្តិរថយន្តតាមរយៈកូដ VIN មួយខ្សែដែលមានបិតនៅលើរថយន្ត។ ប៉ុន្តែអ្វីដែលសំខាន់បំផុត អ្នកត្រូវឲ្យអ្នកជំនាញត្រួតពិនិត្យមើលគ្រប់ជ្រុងជ្រោយមិនថា ផ្នែកខាងក្រៅ ផ្នែកខាងក្នុងគ្រឿងម៉ាស៊ីន មុខងារបញ្ជា ជាពិសេសធ្វើតេស្តបើកបរដើម្បីឲ្យដឹងច្បាស់ថាគ្រប់ផ្នែកទាំងអស់ដំណើរការ ធម្មតា និងមានថាមពលខ្លាំង ឬ អត់។


 

សូមចងចាំ៖ ការទិញរថយន្តមួយទឹកគឺមិនមានការធានានោះទេ តែប្រសិនបើមានក៏មានក្នុងរយៈពេលដ៏ខ្លីផងដែរ។ ដូចនេះ គួរត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលសម្រេចចិត្តទិញវា៕

 

ប្រែ​សម្រួល៖ ជា បញ្ញា