សម្ព័នសហជីពជាតិ ស្នើសុំឲ្យផ្អាកការប្រារពពិធីបុណ្យចូលឆ្នាំ នៅថ្ងៃខាងមុខ
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ សម្ព័នសហជីបជាតិ បានចេញសេចក្តីគោរពជូន ទៅឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការសុំផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃ៣.៨ និង ៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី ១៤ .១៥ .១៦ ខែមេសា ឆ្នាំ២០២១ នាពេលខាងមុខ ជាថ្មីម្តងទៀត នឹងបន្តការងារជាធម្មតា ដើម្បីបញ្ចៀសពីការចម្លងទ្រង់ទ្រាយធំនៅក្នុងប្រទេស ។
ដោយសារ តែស្ថានភាពជាក់ស្តែង នៃការរីករាលដាលវិបត្តិកូដ-១៩ ជាពិសេសការចម្លងក្នុងសហគម ២០ កុម្ភៈ ថ្មីៗនេះ កម្ពុជាមានអ្នក ឆ្លងកាន់តែច្រើនឡើងៗ ដែលមិនធ្លាប់មាន ជាមួយនឹងពលរដ្ឋមួយចំនួនធំ ដែលមិនបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសនោះ គឺ ពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិម្តងៗ បងប្អូនជនរួមជាតិយើង តែងតែប្រមូលផ្តុំគ្នា ជួបជុំគ្រួសារ មិត្តភ័ក្រ ទៅទីវត្ត អារាមនានាៗ លេងល្បែងប្រជាប្រិយ៍ ជាពិសេស ប្អូនៗយុវជន កម្មករ និយោជិតយើង លេងម្សៅលាបមុខគ្នា លេងទឹកផ្ទះ ដាក់គ្នា ដែលជាប្រភពនៃការចម្លងធ្ងន់ធ្ងរ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដែលជាហេតុបណ្តាលឲ្យមានការកើនឡើង នៃចំនួនអ្នកឆ្លង ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងដោះស្រាយប្រើគ្រប់វិធានការ ដើម្បីទប់ស្កាត់ការករាលដាលនៃវិរុសកូវីដ-១៩៕
សូមមើលសេចក្តីគោរពជូនដូចខាងក្រោមនេះ ៖