ឯកឧត្តម គួច ចំរើន នាំយកព្រះរាជអំណោយហ្លួងម៉ែ ទៅចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងដូនជីតាជី នៅស្រុកព្រៃនប់

 
ឯកឧត្តម គួច ចំរើន នាំយកព្រះរាជអំណោយហ្លួងម៉ែ ទៅចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងដូនជីតាជី នៅស្រុកព្រៃនប់

​នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចែកជូន ប្រជាពលរដ្ឋទីទ័លក្រ និងដូនជីតាជីចំនួន២៨៧នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធី ចម្រើនព្រះជន្មគម្រប់៨៦ យាងចូល ៨៧ព្រះវស្សា នៅវត្តពោធិ៍ពេជ្រគិរី ស្ថិតនៅឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយផ្អែកលើកត្តាពេលវេលា ឆន្ទៈស្មារតី ឯកភាព ក្នុងការរៀបចំពិធីថ្វាយព្រះពរចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៦ យាងចូល ៨៧ព្រះវស្សា និងពិធីចែកព្រះរាជអំណោយ របស់ហ្លួងម៉ែ ជូនប្រជាពលរដ្ឋទីទ័លក្រ និងតាជី យាយជី ជាការួមចំណែកដោះស្រាយ បញ្ហាខ្វះខាតស្បៀង និងបញ្ហាប្រឈមនានា។​

ឯកឧត្តមប្រធានបានបញ្ជាក់ថា ស្នាមព្រះហស្តហ្លួងម៉ែ បានគង់ជាម្លប់សម្រាប់កូនចៅ ចៅទួត និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គបានចូលរួមបរិច្ចាគ ចូលរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមបួងសួង ថ្វាយហ្លួងម៉ែ សូមមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់សម្រាប់កូនចៅ ចៅទួត និងចៅលួត របស់ព្រះអង្គទូទាំងប្រទេស។ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសាខា អនុសាខាកាកបាទក្រហម ខេត្ត នាំយកព្រះរាជអំណោយសម្តេចហ្លួងម៉ែ ចែកជូនប្រជាពលរដ្ឋ ទីទ័លក្រ និងដូនជីតាជី ពិសេសមន្ត្រីអាជ្ញាធរមូលដ្ឋាន តែងតែយតចិត្តទុកដាក់ គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្មារតីទទួលខុសត្រូវ ពីអាជ្ញាធរភូមិ ឃុំ ស្រុក ទើបយើងមានឱកាសមកជួបជុំបងប្អូនជិត ៣០០នាក់នាពេលនេះ។ មន្ត្រីមូលដ្ឋាន បានយកចិត្តទុកដាក់អនុវត្តន៍តាមគោលនយោបាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

​ជាក់ស្តែងថ្ងៃនេះ សកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ របស់យើង បានបន្តការដោះស្រាយការខ្វះខាតជូនបងប្អូនជាបន្តបន្ទាប់។ ការចែកអំណោយមនុស្សធម៌ ជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហម ម្យ៉ាងទៀត អំណោយរបស់សាខាកាកបាទក្រហមចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន និងកុមារកំព្រារ មិនមានការរើសអើង ប្រកាន់វណ្ណ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមប្រធានបានបន្តទៀតថា ព្រះសង្ឃក៏បានចូលរួមជាមួយសាខាកាក បាទក្រហមកម្ពុជាខេត្តជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណព្រះតេជគុណគ្រប់ព្រះអង្គ ដែលបានចូលរួមការងារមនុស្សធម៌ ជាមួយសាខាកាកបាទក្រហមនាពេលកន្លងមក។ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បញ្ចប់ប្រកប ដោយភាពត្រឹមត្រូវ សេរីពហុបក្ស និងយុត្តិធម៌ ហើយកម្ពុជាបន្តបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយមានភាពចាស់ទុំ។

ឯកឧត្តមបន្តទៀតថា ៤០ថ្ងៃមកនេះ កម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ ក៏ប៉ុន្តែតែ ពិភពលោកនៅមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការទទួលបានជោគជ័យនេះ ដោយ សារតែគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន គឺការចាក់ ស្រោចវ៉ាក់សាំង បង្កើនភាពស៊ាំជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ជាតិសាសន៍ ធ្វើឱ្យកម្ពុជាបើកសេដ្ឋកិច្ច សង្គម និងបើកប្រទេសឡើងមកវិញ។ វ៉ាក់សាំងមានសុពលភាពតែ៦ខែ ដូច្នេះបងប្អូនដែល ត្រូវដល់ពេលចាក់វ៉ាក់សាំង សូមអញ្ជើញទៅទទួលវ៉ាក់សាំងឱ្យបានពេញលេញ និងគ្រប់ដូស (ទី៤ និងទី៥)បន្តទៀត។ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ អ្វីសំខាន់ការចូល រួមពីព្រះតេជគុណ ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញ ព្រោះវ៉ាក់សាំងវាមាន គុណប្រយោជន៍ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចែកព្រះរាជអំណោយរបស់សម្តេចហ្លួងម៉ែ ជូនដល់ប្រជាពលរដ្ឋទីទ័ល ក្រ និងដូនជី តាជីចំនួន២៨៧នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ម៉ាស កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ក្រមា១ សារុង១) និងថវិកា៥ម៉ឺនរៀល៕