ក្រុមបំបែកខ្លួនរបស់យេម៉ែនប្រកាសគ្រប់គ្រងប៉ែកខាងត្បូតប្រទេស ខណៈករណីកូរ៉ូណានៅទូទាំងពិភពលោកកើនឡើងជាង ២,៨ លាននាក់
យេម៉ែន៖ ក្រុមបំបែកខ្លួននៅយេម៉ែនបានប្រកាសថាខ្លួនបានគ្រប់គ្រងប៉ែកខាងត្បូងប្រទេសហើយ ដោយបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិកាលពីខែវិច្ឆកាឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង ដែលមានមូលដ្ឋាននៅទីក្រុងអាដេន គាំទ្រដោយសម្ព័ន្ធអារ៉ាប់រួម បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយនិយាយថាខ្លួននឹងគ្រប់គ្រងទីក្រុងកំពង់ផែ និងខេត្តខ្លះៗទៀតប៉ែកខាងត្បូង។
ជាមួយគ្នានេះ រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានព្រមានពីលទ្ធផលដ៏គ្រោះថ្នាក់ដោយសារសកម្មភាពនេះផងដែរ។
សម្ព័ន្ធដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានធ្វើអន្តរាគមន៍យោធាគាំទ្ររដ្ឋាភិបាលយេម៉ែនកាលពីឆ្នាំ២០១៥ បន្ទាប់ពីចលនាឧទ្ទាមហ៊ូទីបានវាយចូលកាន់កាប់ទីក្រុងសាណា។ ប្រទេស អារ៉ាប់រួម ក៏ជាសមាជិកនៃសម្ពន្ធដែល តែគាំទ្រក្រុមបំបែកខ្លួនភាគខាងត្បូង។

កាលពីដើមខែថ្មីៗនេះ ប្រទេសយេម៉ែនបានរាយការណ៍អំពីករណីដំបូងនៃវីរុសកូវីដ១៩ក្នុងទីក្រុង Hadramawt ខេត្តភាគខាងត្បូងដែលគ្រប់គ្រងដោយរដ្ឋាភិបាល បង្កឲ្យមានក្តីកង្វល់ពីការរាតត្បាតកាន់តែខ្លាំង។

សូមរម្លឹកផងដែរថា ជនស៊ីវិលរាប់ម៉ឺននាក់នៅយេម៉ែនបានស្លាប់ក្នុងសង្គ្រាមរ៉ាំរ៉ៃជាង៥ឆ្នាំរវាងរដ្ឋាភិបាល និងចលនាឧទ្ទាមហ៊ូទី។ យេម៉ែន ដែលញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកំពុងមានវិបត្តិមនុស្សធម៌ ខ្វះថ្នាំពេទ្យ ខ្វះមន្ទីរពេទ្យ នឹងអាចជួបគ្រោះអន្តរាយបាត់បង់ជីវិតមនុស្សមួយទៀត ដោយសារ វីរុសកូវីដ ១៩ ដែលគ្មានថ្នាំព្យាបាល និងគ្មានវាក់សាំង៕
ប្រភព៖ AFP ប្រែសម្រួល៖ ចាប មិថុនា




 
                                
                            





 
                     
                    

![[វីដេអូ] អបអរសាទរ Miss Grand Cambodia 2020 រកឃើញម្ចាស់ជ័យលាភីលេខ១ហើយបានទៅលើកញ្ញា សេង  រដ្ឋា មកពីខេត្ត…….](https://cngtvcambodia.com/uploads/images/2020/Sep/image_380x226_5f730ffdb02e1.jpg) 
         
         
         
         
         
        
 
         
         
         
         
         
         
        ![[វីដេអូ] នាទីសុខភាព Ep.148 ប្រធានបទ៖ អត្ថប្រយោជន៍ ៦ យ៉ាងរបស់ស្លឹកក្រូចសើច](https://cngtvcambodia.com/uploads/images/2023/Oct/image_140x98_65250cfa688b4.jpg) 
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								![[វីដេអូ] Ep. 86 ប្រធានបទ៖ ជំងឺមេតាប៉ូលីសនិងជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Jul/image_380x226_64b2067ad830c.jpg) 
								 
								 
								 
								 
								 
								 
								 
								 
								


