អង្គការសុខភាពពិភពលោកថា មិនមានភស្តុតាងដែលបញ្ជាក់ថា អ្នកកើតកូវីដ១៩ម្តងហើយ មិនអាចឆ្លងវីរុសនេះម្តងទៀតនោះទេ

ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មកទល់ពេលបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងមានអង់ទីកររួចហើយ ត្រូវបានការពារពីការឆ្លងជាលើកទីពីរនោះឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ទី២៥ ខែមេសា កន្លងទៅ។

 
អង្គការសុខភាពពិភពលោកថា មិនមានភស្តុតាងដែលបញ្ជាក់ថា អ្នកកើតកូវីដ១៩ម្តងហើយ មិនអាចឆ្លងវីរុសនេះម្តងទៀតនោះទេ
អង្គការសុខភាពពិភពលោកថា មិនមានភស្តុតាងដែលបញ្ជាក់ថា អ្នកកើតកូវីដ១៩ម្តងហើយ មិនអាចឆ្លងវីរុសនេះម្តងទៀតនោះទេ
អង្គការសុខភាពពិភពលោកថា មិនមានភស្តុតាងដែលបញ្ជាក់ថា អ្នកកើតកូវីដ១៩ម្តងហើយ មិនអាចឆ្លងវីរុសនេះម្តងទៀតនោះទេ
អង្គការសុខភាពពិភពលោកថា មិនមានភស្តុតាងដែលបញ្ជាក់ថា អ្នកកើតកូវីដ១៩ម្តងហើយ មិនអាចឆ្លងវីរុសនេះម្តងទៀតនោះទេ

 

អង្គការសុខភាពពិភពលោកបានចេញសារព្រមានទៅកាន់បណ្តាប្រទេសដែលគិតចង់បង្កើត ប័ណ្ណ ឬលិខិតឆ្លងដែនដែលបញ្ជាក់ថា បុគ្គលនោះមាន​អង់ទីក័រការពារ​ខ្លួន ដើម្បីអាច​ត្រលប់​ទៅធ្វើការ​ និង​បើក​​សកម្មភាពសេដ្ឋកិច្ច​​​ជា​ធម្មតា​ឡើង​វិញថា នេះជាហានិភ័យដ៏ខ្ពស់សម្រាប់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។ ហានិភ័យដោយសារការអនុវត្តបែបនេះអាចធ្វើឲ្យបុគ្គលនោះព្រងើយកន្តើយចំពោះការណែនាំអំពីបទដ្ឋានការពារខ្លួនពីវីរុសកូវីដ១៩តទៅទៀត។

 

អង្គការសុខភាពពិភពលោកលើកឡើងថា ខ្លួននឹងបន្តពិនិត្យមើលលើភស្តុភាងអំពីការឆ្លើយតបរបស់អង់ទីក័រការពារខ្លួនប្រឆាំងនឹងវីរុសកូវីដ១៩នេះ។

សូមរម្លឹងផងដែរថា គិតមកទល់ពេលនេះ នៅទូទាំងពិភពលោក មានមនុស្សប្រមាណ ២,៨លាននាក់បានឆ្លង ខណៈមនុស្សប្រមាណជាង ២០ ម៉ឺននាក់បានស្លាប់ដោយសារវីរុសនេះ៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា