[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៣នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀត

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០៣នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលធ្វើឲ្យអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៥៦នាក់។

 
[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៣នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀត
[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៣នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀត
[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៣នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀត
[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៣នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន ០៣នាក់ករណីបន្ថែមទៀត ខណ:មានករណីអ្នកជាសះស្បើយចំនួន ០៣នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៣៩៩នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៥៦នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ១០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ៣៤នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​ មានចំនួន ០៩នាក់

+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០២នាក់

+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១ នាក់

សូមជម្រាបថា អ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ០៣នាក់ គឺជាអ្នកធ្វើដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)។

គិតមកត្រឹមថ្ងៃនេះ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៥៧នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៥៦ករណី ខណ:មានអ្នកជំងឺ ៣៩៩នាក់បានជាសះស្បើយ។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល