[វីដេអូ] សារវេជ្ជបណ្ឌិត Ep.13 និយាយអំពីការពត់ធ្មេញ

ការពុតធ្មេញគឺជាផ្នែកមួយដែលផ្ដោតសំខាន់ទៅលើការតម្រង់  ធ្មេញ ធ្មេញដែលមានចន្លោះ មិនត្រង់ជួរ ធ្មេញដែលលយចេញមកមុខ ធ្មេញជំពើសច្រើននិងមានបញ្ហាខាងថ្កាម ជាពិសេសធ្វើអោយស្នាមញញឹមរបស់យើងស្អាតជាងមុន។

 
[វីដេអូ] សារវេជ្ជបណ្ឌិត Ep.13 និយាយអំពីការពត់ធ្មេញ

 

ការពុតធ្មេញត្រូវប្រើរយះពេលពី៨ខែ៣០ខែអាស្រ័យទៅលើcase(ខេះ)របស់អ្នកជំងឹនីមួយៗ អ្នកជំងឺខ្លះគាត់មាន​ភាពងាយស្រួល ហើយអ្នកជំងឺខ្លះមានភាពពិបាក រយះពេលព្យាបាលអាចលឿនប្រសិនបើអ្នកជំងឺសហការជាមួយគ្រូពេទ្យ ហើយក៏អាចយូរប្រសិនជាអ្នកជំងឺមិនមកតាមការកំណត់ សំរាប់ផលវិបាករបស់អ្នកជំងឺគឺមានតិចតួច នៅពេលដែលអ្នកជំងឺត្រូវមកដូរកៅស៊ូដែលគ្រាន់តែពិបាកត្រឹមតែ១ថ្ងៃទៅ២ថ្ងៃតែប៉ុណ្ណោះ ហើយពិបាកក្នុងការញាំអាហារ ប៉ុន្តែក្រុមគ្រូពេទ្យនិងធ្វើការណែនាំដល់អ្នកជំងឹអោយញាំអាហារដែលទន់ៗដើម្បីកាត់បន្ថយការឈឺចាប់។

 

 

សំរាប់កុមារចាប់ពី៧ឆ្នាំទៅអាចមកទទួលការពុតធ្មេញបាន ដែលត្រូវអោយមាតាបិតាជួយណែនាំពួកគាត់អោយធ្វើការសំអាតធ្មេញ ក្នុងអំឡុងពេលពុតធ្មេញគឺត្រូវមានbrase(ប្រេស)   ដូចនេះគ្រូពេទ្យត្រូវណែនាំអ្នកជំងឺធ្វើការសំអាតធ្មេញអោយបានញឹកញាប់ក្រោយពេលញាំអាហារហើយគ្រប់ពេល ត្រូវមានទឹកខ្ពល់មាត់ពិសេសត្រូវមានខ្សែទាក់ធ្មេញសំរាប់អ្នកដែលពុតធ្មេញដែលគ្រូពេទ្យណែនាំអោយប្រើគ្រប់គ្នា ដើម្បីកុំអោយក្រោយពេលពុតធ្មេញហើយត្រូវដង្កូវស៊ីធ្មេញ។ ការពុតធ្មេញមិនតម្រូវអោយមានការដកធ្មេញទាំងអស់ទេព្រោះករណីខ្លះត្រូវពុតធ្មេញដែលចំហរបើដកទៀតធ្វើអោយធ្មេញអ្នកជំងឺកាន់តែចំហរថែមទៀត។ ជាទូទៅក្រោយពេលពុតហើយគ្រូពេទ្យតម្រូវឲ្យអោយមានការពាក់់ ឧបករណ៏សំរាប់បំពាក់ទប់ធ្មេញត្រូវពាក់ជាចាំបាច់។  អ្នកជំងឺដែលមានបញ្ហាធ្មេញដែលមានបញ្ហាខ្លាំង ធ្មេញប្រជ្រួសឬចន្លោះ ដែលចង់អោយធ្មេញប្រសើរជាងនិងគួរតែមកព្រឹក្សារយោបល់ជាមួយក្រុមគ្រូពេទ្យដែលគាត់មានជំនាញ ដើម្បីអោយកែប្រែស្នាមញញឹមអោយមានភាពស្រស់ស្អាត។

 

សូមទស្សនាវីដេអូខាងក្រោម ៖