[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.39​ បញ្ហាលំបាកមានកូន និង ការព្យាបាល

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.39​ បញ្ហាលំបាកមានកូន និង ការព្យាបាល

ភាពលំបាកមានកូនគឺសំដៅទៅលើគូស្វាមីភរិយាដែលគាត់មិនមាន បន្ទាប់ពីរស់នៅក្បែរគ្នារយ:ពេលយូរ មានការរួមភេទទៀងទាត់ដោយមិនបានប្រើវិធីពន្យារកំណើតបន្ទាប់ពីរយៈពេលមួយឆ្នាំ ចំពោះស្ត្រីដែលអាយុគាត់ក្រោម៣៥ឆ្នាំ។ ដោយឡែកស្ត្រីដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅគួរតែកំណត់រយ:ពេលមុន៦ខែម្តង គាត់គួរតែមកជួបពិគ្រោះយោលបល់ពាក់ព័ន្ធនិងការពិបាកមានកូនរបស់គាត់។

មូលហេតុនៃភាពលំបាកមានកូន យើងសង្កេតឃើញថាក្នុងនោះប្រមាណជាង៤០%កើតពីស្ត្រី មានដូចជាស្ត្រីមករដូវមិនទៀងទាត់ គាត់រាំងរដូវជាច្រើនខែដែលអាចបណ្ដាលមកពីបញ្ហាអ័រម៉ូន កម្រិតអ័រម៉ូនក្នុងឈាមរបស់គាត់ឡើងលើសកម្រិត ឬស្រ្តីដែលគាត់មានបញ្ហាមេជីវិតរបស់គាត់។មួយវិញទៀតនៅលើស្រ្តីមានមូលហេតុទាក់ទងបំពង់ដៃស្បូនរបស់គាត់មានការស្ទះដែលជាទូទៅអាចបង្កដោយសារការរលាកបណ្ដាលមកពីរមេរោគមួយចំនួនដូចជា ស្វាយប្រមះ ប្រមះទឹកថ្លា ឬ ប្រមះទឹកបាយដែលឧស្សាហ៍ជួបញឹកញាប់ដែលអាចបង្កទៅជាបញ្ហារលាករុំារៃនៅល្អាងត្រគៀករបស់ស្ត្រី។

ពិបាកមានកូនមែនទេ? សាកវិធីសាមញ្ញៗងាយៗទាំងនេះមើល៍ក្រែងអាចជួយបាន! - Khmer  Breaking News

នៅក្នុងនោះក៏មានបញ្ហាកើតពីបុរសដែរ បញ្ហាមានមេជីវិតគាត់តិចពេក មេជីវិតគាត់ខ្សោយខ្លាំងឬក៏គាត់អត់មានមេជីវិតនៅក្នុងទឹកកាមរបស់គាត់ បញ្ហាវិបត្តិអ័រម៉ូន បញ្ហាស្ទះបំពង់មេជីវិតរបស់គាត់។

ចំពោះរោគសញ្ញាលំបាកមានកូន យើងអាចវិនិច្ឆ័យទៅតាមរយ:ការពិគ្រោះ​ ការពិនិត្យ និងការធ្វើតេស្តដើម្បីស្វែងរកការលំបាកមានកូន ការពិគ្រោះសាកសួរស្វែងរកហានិភ័យដែលអាចជំរុញបញ្ហាលំបាកមានកូន មានដូចជារយះពេល ពាក់ព័ន្ធបញ្ហារដូវរបស់ស្រ្តី តើរដូវរបស់គាត់មកទៀងទាត់ដែរឬទេ?បរិមាណរដូវមកតិចជាងធម្មតាឬច្រើនជាងធម្មតា?

វិធីសាស្រ្ត ការបង្កកំណើតក្រៅខ្លួនឬយើងហៅកាត់ថា(IVF)គឺជាបច្ចេកវិទ្យាជំនួយក្នុងការបង្កកំណើត ព្យាបាលឲ្យាមានកូនតាមរយ:ការដាក់បញ្ចូលគ្នារវាងមេជីវិតបុរសនិងមេជីវិតស្ត្រីឲ្យមានការបង្កកំណើតនៅក្រៅខ្លួន។នៅក្នុងមជ្ឈដ្ឋានពិសេសមួយក្នុងមន្ទីរពិសោធន៍ ក្រោយមកដើម្បីផ្ដល់ឱកាសលូតលាស់ជាកោសិការកូនឬអំប្រ៊ីយ៉ុង។

Best IVF and Infertility Treatment, Hospitals and Cost in India

ការព្យាបាលដោយការបង្កកំណើតក្រៅខ្លួនត្រូវបានធ្វើក្នុងស្ថានភាពដូចខាងក្រោម៖

  • ស្ត្រីដែលគាត់មានការស្ទះបំពង់ដៃស្បូន
  • ស្ត្រីដែលគាត់មានបញ្ហាជំងឺស្រទាប់រដូវដុះខុសទីតាំងកម្រិតធ្ងន់ធ្ងរ
  • ស្រ្តីដែលគាត់មានមេជីវិតខ្សោយ
  • ភាពលំបាកមានកូនរបស់បុរស(មានមេជីវិត​ខ្សោយខ្លាំង តិចខ្លាំង ឬអត់មានមេជីវិតនៅក្នុងទឹកកាម)
  • ស្ត្រីដែលគាត់ព្យាបាលដោយបច្ចេកទេសបាញ់បញ្ចូលមេជីវិតបុរសចូលទៅក្នុងស្បូនច្រើនលើកច្រើនសារតែមិនទទួលបានជោគជ័យ ដូច្នេះគាត់ក៏អាចឈានទៅដល់ការព្យាបាលដោយការបង្កកំណើតក្រៅខ្លួន
  • បញ្ហាលំបាកមានកូនដោយមិនមានមូលហេតុច្បាស់លាស់
  • ការពិនិត្យទៅលើភេទកូនមុនពេលបញ្ចូលទៅក្នុងស្បូន។

អត្រាជោគជ័យនៃការបង្ករកំណើតក្រៅខ្លួន គឺសង្កេតឃើញអត្រាជោគជ័យខ្ពស់ បើប្រៀបធៀបនិងការព្យាបាលបច្ចេកទេសផ្សេងៗដូចជា ការបាញ់បញ្ចូលមេជីវិតទៅក្នុងស្បូន ឬការវះកាត់ផ្សេងៗទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖