[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.35 ជំងឺហឺត

ជំងឺហឺតគឺជាជំងឺនៃប្រព័ន្ធដង្ហើមក្រោមដែលទាក់ទងនឹងបំពង់ខ្យល់របស់យើង ជាពិសេសនៅពេលណាដែលប៉ះជាមួយនិងកត្តាអ្វីមួយធ្វើឲ្យយើងកើតហឺតកើតឡើងវានឹងធ្វើឲ្យបំពង់ខ្យល់របស់យើងឡើងរលាក អាចបណ្ដាលឲ្យហើមនិងចេញស្លេះជាច្រើន។

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.35 ជំងឺហឺត

+រោគសញ្ញា

ជំងឺហឺតបែងចែកចេញជា២ដំណាក់កាល៖

  • ដំណាក់កាលទី១ អ្នកជំងឺមានអារម្មណ៍ថាក្អក ដកដង្ហើមខ្លីៗ(ពិបាកក្នុងការដកដង្ហើម) ណែនទ្រូង។
  • ដំណាក់កាលទី២ គឺជាអាការៈមួយដែលវាមានការក្អកខ្លាំង ហត់ខ្លាំង ស្លេកស្លាំង បបូរមាត់ស្វាយ ហើយនៅពេលណាអ្នកជំងឺនិយាយឬក៏ដើរគឺគាត់ត្រូវឈប់ដើម្បីដកដង្ហើម។ដំណាក់កាលនេះគឺជាដំណាក់កាលគ្រោះថ្នាក់ ទាមទារឲ្យអ្នកជំងឺត្រូវមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

  ​+កត្តាបង្ករ

    ចំពោះជំងឺហឺតវាមានកត្តាមួយចំនួនដែលងាយនឹង​​ធ្វើឲ្យអ្នកធម្មតាងាយកើតជំងឺហឺត ទាក់ទងនិងបរិស្ថានដែលនៅជុំវិញ ។ឧទាហរណ៍ បើក្មេងដែលទើបតែកើតឪពុកម្ដាយឬអ្នកនៅជុំវិញខ្លួនមានការជក់បារី គាត់អាចប្រឈមមុខនឹងជំងឺហឺតតាមរយ:ការស្រូបយកផ្សែងបារី ។

 ​ ​​​+កត្តាប្រឈម

     កត្តាសំខាន់បំផុតដែលអាចនឹងកើតឡើងគឺអាយុជីវិតរបស់អ្នកដែលកើតជំងឺហឺត។ ប្រសិនបើយើងមិនតាមដាននិងព្យាបាលបានដិតដល់ទេ មានការធ្វេសប្រហែសវានឹងអាចធ្វើឲ្យមានការបាត់បង់ជីវិត។

 +វិធីសាស្ត្រការពារ

   មានកត្តាខ្លះ​យើងអាចការពារបាននិងកត្តាខ្លះទៀតមិនអាចការពារបានទេ ដូចជាកត្តាសែន បើសិនជាឪពុកម្ដាយ ឬជីដូនជីតាយើងមានជំងឺនេះ យើងមិនមានវិធីសាស្ត្រណាដែលហាមមិនឲ្យកើតបានទេ ដូចជាភេទ ជាតិសាស្ត្រជាដើម។ប៉ុន្តែកត្តាមួយចំនួនដែលយើងអាចទប់ស្កាត់បានដូចជា បរិស្ថាន ផ្សែង ការប៉ះពាល់សត្វផ្សេងៗ បើជៀសវាងបានយើងត្រូវជៀសវាងបើសិនជៀសមិនបានយើងត្រូវមានវិធីសាស្រ្តការពារខ្ពស់ដើម្បីកាត់បន្ថយកុំឲ្យប៉ះពាល់នឹងមជ្ឈដ្ឋានដែលធ្វើឲ្យកើតជំងឺនេះ។

ជាចុងក្រោយ​​ សូមឲ្យអ្នកដែលកើតជំងឺហឺតទាំងអស់មានការប្រុងប្រយ័ត្ន ពីព្រោះសព្វថ្ងៃនេះវិធីសាស្ត្រមានការជឿនលឿន អញ្ចឹងប្រភេទថ្នាំក្នុងការពារបាល បើទោះបីមិនអាចព្យាបាលជានៃជំងឺហឺតនេះ តែអាចមានការគ្រប់គ្រងបានល្អទៅលើជំងឺហឺតដោយមិនឲ្យអ្នកជំងឺទាំងអស់កាត់បន្ថយអត្រាការស្លាប់ខ្ពស់បំផុត។ហើយអាចឲ្យអ្នកជំងឺទាំងអស់រស់នៅដោយមិនមានផលប៉ះពាល់អំពីជំងឺនឹងទេ​ ដែលអ្នកជំងឺអាចរស់នៅដូចមនុស្សដទៃផងដែរ។ប៉ុន្តែសូមឲ្យអ្នកជំងឺទាំងអស់បើដឹងខ្លួនថាមានជំងឺហឺតហើយសូម ប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិគ្រោះនឹងព្យាបាលឲ្យបានដិតដល់តាមពេលវេលាឲ្យ ៕

សូមទស្សនាខាងក្រោម៖