ស្នេហាតារាថៃប៉ុន្មានគូរនេះ ចុងក្រោយបន្សល់ត្រឹមពាក្យជាមិត្ត!
ក្រឡេកទៅមើលរឿងរ៉ាវស្នេហារបស់តារាថៃបច្ចុប្បន្ននេះ មានមហាជនជាច្រើនកំពុងចាប់អារម្មណ៍ជាខ្លាំង ខណៈដែលមានតារាជាច្រើនគូបានសម្រេចចិត្តបែកគ្នាជាមួយគូរស្នេហ៍ភ្លាមៗ បើទោះបីធ្លាប់ទាក់ទង និងស្វែងយល់ចិត្តគ្នអស់ជាច្រើនឆ្នាំយ៉ាងណាក្ដី
ជាស្ដែង ក្រោយតារាថៃបានបែកគ្នានឹងគូស្នេហ៍ដើរផ្លូវរៀងៗខ្លួនលែងពាក់ព័ន្ធរឿងមានទំនាក់ទំនងស្នេហាជាមួយគ្នា គេសង្កេយឃើញតារាទាំងនេះ សម្រេចចិត្តបែកគ្នាដោយស្ងៀមស្ងាត់ ត្រឹមបន្សស់ពាក្យជាមិត្តរាប់អានគ្នាធម្មតាទៅវិញ។ ដោយតារាថៃដែលបានបែកគ្នាជាមួយគូរស្នេហ៍ ហើយនៅតែរាប់អានអតីតគូរស្នេហ៍ដូចជាមិត្តភក្ដិនោះមានដូចជា៖
១៖ Taew Natapohn
តារាសម្ដែងស្រីដ៏ល្បី Taew Natapohn បានសម្រេចចិត្តបែកគ្នាជាមួយមិត្តប្រុស ខណៈទាក់ទងគ្នាមក១៤ឆ្នាំ។ ហើយបច្ចុប្បន្នតារារូបនេះ ក៏មានគូរស្នេហ៍ថ្មី កំពុងមានទំនាក់ទំនងយ៉ាងផ្អែមល្ហែមផងដែរ។
២៖ Toey Jarinporn
តារាសម្ដែងស្រី Toey Jarinporn និងតារាសម្ដែងប្រុសរូបសង្ហារ Alex Teeradetch ក្រោយទាក់ទងគ្នាបាន៣ឆ្នាំថ្មីៗនេះអ្នកទាំងពីរបានសម្រេចចិត្តបែកគ្នា ប្ដូរពីពាក្យថាគូរស្នេហ៍មកជាមិត្តភក្ដិធម្មតាវិញ។
៣៖ Pooklook Fonthip
អ្វីគួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំង ថ្មីៗនេះតារាសម្ដែងស្រី Pooklook Fonthip និងតារាសម្ដែងប្រុសរូបសង្ហារ Mike Pattaradet បានសម្រេចចិត្តបែកគ្នាធ្វើឲ្យហ្វេនភ្ញាក់ផ្អើលគ្រប់គ្នា ហើយគូរស្នេហ៍មួយគូរនេះនៅតែបន្តរាប់អានគ្នាជាមិត្ត មិនចាញ់តារាទាំងពីរគូរខាងលើប៉ុន្មានឡើយ បើទោះលែងជាគូស្នេហ៍ដូចមុនក្ដី៕
សូមចុច join Telegram https://t.me/cngtvcambodia