[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០១នាក់បន្ថែមទៀតហើយ
ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០១នាក់បន្ថែមទៀត ខណ:មានករណីជាសះស្បើយ ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៣០៦ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ៣៤៦នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១នាក់ ខណ:មានអ្នកជាសះស្បើយ ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៣០៦ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ៣៤៦នាក់។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣៣នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០៧នាក់។
គិតមកត្រឹមថ្ងៃទី២៩ ខែវិចិ្ឆកា ដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់មានចំនួន ១០.៧៧២សំណាក ដែលក្នុងនោះចំនួនអ្នកវិជ្ជមានកូវីដ-១៩ មាន ៣០ករណី។
គួរម្លឹកផងដែរថា ក្រសួងសូមអំពាវនាវឲ្យគ្រប់អ្នកប៉ះពាល់ក្នុង ព្រឹត្តការណ៍សហគមន៍ ២៨វិចិ្ឆកាទាំងអស់ ក្នុងរាជធានីភ្នំពេញ តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬសណ្ឋាគារឬនៅមណ្ឌលចត្តាឡីស័កនៅតាមខេត្តឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួនកុំឲ្យចម្លងទៅអ្នកដ៏ទៃឲ្យបានត្រឹមត្រូវបំផុត៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖