ក្រសួងសុខាភិបាលប្រកាសថា មានករណី វិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៥នាក់ និងមានអ្នកជាសះស្បើយចំនួន ២៣នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៥នាក់បន្ថែមទៀតហើយ ខណ:មានករណីជាសះស្បើយចំនួន ២៣នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ១៨៧២នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៥នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ២៣នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ១០៥៦នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ១៨៧២នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៥៥នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៨០៩នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ១៨៧២ករណី ខណ:មានអ្នកជំងឺ ១០៥៦នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល