សាលារាជធានីភ្នំពេញ បញ្ជាក់ពីទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំពោះមនុស្សវ័យ៦០ឆ្នាំឡើង
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងបញ្ជីឈ្មោះទីតាំងនិងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
គួរបញ្ជាក់ផងដែរថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មាននៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពសរុប១៩កន្លែង ក្នុងរាជធានីភ្នំពេញ៕
ប្រភព: ក្រសួងព័ត៌មាន