ចិនដាក់ភារកិច្ចឲ្យគ្រូពេទ្យជំនាញរបស់ខ្លួន ជួយព្យាបាលអ្នករងគ្រោះនៅប្រទេសលីបង់

ប្រទេសចិនបានប្រគល់ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តឲ្យចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅ រដ្ឋធានីបេរូត បន្ទាប់ពីមានការផ្ទុះដ៏កក្រើក កាលពីថ្ងៃអង្គារកន្លងទៅនេះ។

 
ចិនដាក់ភារកិច្ចឲ្យគ្រូពេទ្យជំនាញរបស់ខ្លួន ជួយព្យាបាលអ្នករងគ្រោះនៅប្រទេសលីបង់
ចិនដាក់ភារកិច្ចឲ្យគ្រូពេទ្យជំនាញរបស់ខ្លួន ជួយព្យាបាលអ្នករងគ្រោះនៅប្រទេសលីបង់

បន្ទាប់ពីទទួលសេចក្តីជូនដំណឹងពីកងកម្លាំងអង្គការសហប្រជាជាតិប្រចាំនៅលីបង់ប្រទេសចិនក៏បានបញ្ជាឲ្យបុគ្គលិកពេទ្យរបស់ខ្លួន ដែលស្ថិតនៅក្នុងទីក្រុងបេរូតមួយចំនួនពីផ្នែកវះកាត់ និងផ្នែកផ្សេងៗទៀត បង្កើតជាក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់។ ក្រុមសង្គ្រោះបន្ទាន់នឹងនាំយកថ្នាំពេទ្យ គ្រឿងប្រើប្រាស់ ឧបករណ៍ការពារ និងសម្ភារៈផ្សេងៗ។មិនតែប៉ុណ្ណោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ក៏បានផ្ញើសារចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តដល់ប្រធានាធិបតីប្រទេសលីបង់ផងដែរ។

យោងតាមអភិបាលក្រុងបេរូត បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៣០ម៉ឺននាក់ ត្រូវបានបង្ខំផ្លាស់ទីលំនៅរបស់ពួកគេ។

 

ប្រភព៖ CCTV ប្រែសម្រួល៖ កង ស្រីលីន