សមាជិកសភាហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យតវ៉ាលើការដេញដោលជុំវិញសេចក្តីព្រាងច្បាប់ស្តីពីភ្លេងជាតិ

ហុងកុង៖ សមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងបានតវ៉ានៅក្រុមប្រឹក្សានីតិប្បញ្ញត្តិកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលដែលមានការជជែកដេញដោលទៅលើច្បាប់ស្តីពីភ្លេងជាតិ ដែលការបោះឆ្នោតធ្វើវិសោធនកម្មកំពុងដំណើរការទៅមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
សមាជិកសភាហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យតវ៉ាលើការដេញដោលជុំវិញសេចក្តីព្រាងច្បាប់ស្តីពីភ្លេងជាតិ
សមាជិកសភាហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យតវ៉ាលើការដេញដោលជុំវិញសេចក្តីព្រាងច្បាប់ស្តីពីភ្លេងជាតិ
សមាជិកសភាហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យតវ៉ាលើការដេញដោលជុំវិញសេចក្តីព្រាងច្បាប់ស្តីពីភ្លេងជាតិ
សមាជិកសភាហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យតវ៉ាលើការដេញដោលជុំវិញសេចក្តីព្រាងច្បាប់ស្តីពីភ្លេងជាតិ
សមាជិកសភាហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យតវ៉ាលើការដេញដោលជុំវិញសេចក្តីព្រាងច្បាប់ស្តីពីភ្លេងជាតិ

ការបោះឆ្នោតចុងក្រោយនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ដដែលនោះ ទៅលើច្បាប់ដែលបានចែងថា បុគ្គល​ និងស្ថាប័នទាំងអស់” ត្រូវគោរព និងឲ្យតម្លៃទៅលើភ្លេងជាតិ ដែលច្រៀងក្នុងឱកាសណាមួយ។

សូមបញ្ជាក់ផងដែរថា ច្បាប់ស្តីពីភ្លេងជាតិនោះ បង្ហាញពីការដាក់ដាក់ពិន័យផ្សេងៗ រួមទាំងការដាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងផាកពិន័យជាទឹកប្រាក់រហូតដល់ ៦,៤៥០ ដុល្លារសហរដ្ឋអាមេរិកផងដែរ ចំពោះការប្រមាថភ្លេងជាតិ៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ ជា បញ្ញា