អាមេរិកផ្អាកការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅក្នុងជម្លោះជាមួយទីក្រុងប៉េកាំង

វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធម្សិលមិញទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យផ្អាករាល់ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ចិន ចូល និងចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងប៉េកាំងខកខានមិនបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកចាប់ផ្តើមផ្តល់សេវាកម្មហោះហើររបស់ខ្លួនទៅកាន់ទីក្រុងប៉េកាំងឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

 
អាមេរិកផ្អាកការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅក្នុងជម្លោះជាមួយទីក្រុងប៉េកាំង
អាមេរិកផ្អាកការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅក្នុងជម្លោះជាមួយទីក្រុងប៉េកាំង
អាមេរិកផ្អាកការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅក្នុងជម្លោះជាមួយទីក្រុងប៉េកាំង
អាមេរិកផ្អាកការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅក្នុងជម្លោះជាមួយទីក្រុងប៉េកាំង
អាមេរិកផ្អាកការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅក្នុងជម្លោះជាមួយទីក្រុងប៉េកាំង
អាមេរិកផ្អាកការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅក្នុងជម្លោះជាមួយទីក្រុងប៉េកាំង

ការផ្លាស់ប្តូរនេះបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនេះនៅលើពិភពលោក ពោលគឺបន្ទាប់ពីមានវិបត្ដិនៃវីរុសកូរ៉ូណា។

ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា សកម្មភាពរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែមិថុនានេះ ប៉ុន្តែអាចនឹងត្រូវបានអនុវត្តនៅពេលឆាប់ៗ ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ដាក់បញ្ជានៅពេលនោះនឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់ក្រុមហ៊ុនដឹកជញ្ជូនស៊ីវិលចិនចំនួន៤ រួមមានក្រុមហ៊ុនអាកាសចរណ៍ Air China និង China Eastern Airlines ផងដែរ។

សូមរម្លឹកផងដែរថា នៅដើមខែមករាឆ្នាំ ២០២០នេះ មុនពេលមានការរីករាលដាលនវីរុសកូរ៉ូណា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងចិន បានប្រតិបត្តិការហោះហើរប្រមាណជាង ៣២៥ ជើងជារៀងរាល់សប្តាហ៍រវាងប្រទេសទាំងពីរផងដែរ៕

ប្រភព៖ CNA  ដោយ៖ ជា បញ្ញា