រកឃើញករណីឆ្លងថ្មីជាប្រភេទវីរុសអូមីក្រុងចំនួន ៤៧៩ករណីបន្ថែមទៀតហើយ ខណ:ករណីឆ្លងក្នុងសហគមន៍មាន ៤៥៣ករណី
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៖
-ករណីឆ្លងថ្មី ៤៧៩នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)
-ករណីជាសះស្បើយ ៥០៣នាក់
-ករណីស្លាប់ ១នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)
គួររម្លឹកថាករណីឆ្លងមកទល់ពេលនេះសរុបមានចំនួន ១២៩,០៧៨នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន១២២,៣៨០នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ៣,០២៧នាក់៕