ប៉ាឡេស្ទីនស្វាគមន៍បទឈប់បាញ់មនុស្សធម៌រវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់

ប៉ាឡេស្ទីនស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ ស្តីពីបទឈប់បាញ់គ្នា។ នេះបើយោងតាមលោក ហ៊ូសសេន អាល់-សេក លេខាធិការនៃអាជ្ញាធរទូទៅនៃកិច្ចការស៊ីវិលរបស់អាជ្ញាធរប៉ាឡេស្ទីន។

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានសរសេរនៅលើបណ្តាញសង្គមអ៊ិច (អតីតបណ្តាញសង្គមធ្វីតធើរ) ថា «[ប៉ាឡេស្ទីន] លោកប្រធានាធិបតី [ម៉ាមូដ] អាប់បាស់ និងភាពជាអ្នកដឹកនាំ [ប៉ាឡេស្ទីន] ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់មនុស្សធម៌ ហើយយើងសូមដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកាតា និងអេហ្ស៊ីបដែលបានធ្វើវាឡើង ហើយយើងនឹងបន្តការអំពាវនាវឱ្យបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ការណែនាំនូវជំនួយមនុស្សធម៌ និងការអនុវត្តដំណោះស្រាយនយោបាយដោយផ្អែកលើភាពស្របច្បាប់អន្តរជាតិ ដែលនាំទៅដល់ការបញ្ចប់ការកាន់កាប់ ហើយប្រជាជនប៉ាឡេស្ទីនទទួលបានសេរីភាព ឯករាជ្យភាព និងអធិបតេយ្យភាពរបស់ពួកគេ»។

នៅពេលមុននេះ ក្រុមហាម៉ាស់បានប្រកាសឈានដល់កិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែលស្តីពីបទឈប់បាញ់គ្នារយៈពេលបួនថ្ងៃនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយមានការសម្របសម្រួលពីប្រទេសកាតា និងអេហ្ស៊ីប។ ចលនាឥស្លាមនិយមបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការដោះលែងស្ត្រី និងកុមារចំនួន ៥០នាក់ដែលមានអាយុក្រោម ១៩ឆ្នាំ ជាថ្នូរនឹងការដោះលែងស្ត្រី និងកុមារប៉ាឡេស្ទីនអាយុក្រោម ១៩ឆ្នាំ ចំនួន ១៥០នាក់ ពីពន្ធនាគាររបស់អ៊ីស្រាអែល៕

ប្រភព៖ ក្រសួងព័ត៌មាន ដោយ ស៊ីម កែវ