អ្នកជំនាញអប់រំកុមារតូចរដ្ឋនិងឯកជនរួមគ្នាចែករំលែកបទពិសោធន៍រៀន-បង្រៀន កម្រិតមតេ្តយ្យសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយឱ្យកាន់តែប្រសើរឡើង

ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ មិនត្រឹមតែប្រទេសកម្ពុជានោះទេ គឺមានប្រទេសជាច្រើននៅលើពិភពលោកបានរងនូវការប៉ះពាល់ដល់សង្គម ជាពិសេសវិស័យអប់រំដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ជាងគេ។ ស្ថិតក្នុងស្ថានភាពបែបនេះ ពិភពលោកបានផ្លាស់ប្តូរពីការបណ្តុះបណ្តាលក្នុងថ្នាក់រៀនផ្ទាល់ មកវិធីសាស្រ្តបណ្តុះបណ្តាលថ្មីតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ព្រមទាំងមធ្យោបាយផ្សេងៗ។ ទន្ទឹមនឹងនេះ ការសិក្សារបស់កុមារតូចតាមប្រព័ន្ធអនឡាញ និងពីចម្ងាយក៏ត្រូវស្វែងរកវិធីសាស្រ្តបង្រៀនថ្មីមួយដ៏ត្រឹមត្រូវ ដើម្បីបង្កើនគុណភាពអប់រំ។

 
អ្នកជំនាញអប់រំកុមារតូចរដ្ឋនិងឯកជនរួមគ្នាចែករំលែកបទពិសោធន៍រៀន-បង្រៀន កម្រិតមតេ្តយ្យសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយឱ្យកាន់តែប្រសើរឡើង
អ្នកជំនាញអប់រំកុមារតូចរដ្ឋនិងឯកជនរួមគ្នាចែករំលែកបទពិសោធន៍រៀន-បង្រៀន កម្រិតមតេ្តយ្យសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយឱ្យកាន់តែប្រសើរឡើង
អ្នកជំនាញអប់រំកុមារតូចរដ្ឋនិងឯកជនរួមគ្នាចែករំលែកបទពិសោធន៍រៀន-បង្រៀន កម្រិតមតេ្តយ្យសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយឱ្យកាន់តែប្រសើរឡើង
អ្នកជំនាញអប់រំកុមារតូចរដ្ឋនិងឯកជនរួមគ្នាចែករំលែកបទពិសោធន៍រៀន-បង្រៀន កម្រិតមតេ្តយ្យសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយឱ្យកាន់តែប្រសើរឡើង

ក្នុងសិក្ខាសាលាអនឡាញស្តីពី និរន្តរភាពនៃដំណើរការរៀន និងបង្រៀនកម្រិតមត្តេយ្យសិក្សាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ- ១៩ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា មានប្រសាសន៍ថាសិស្សកម្រិតមត្តេយ្យសិក្សាក្នុងបណ្តាលសាលារៀនឯកជនដែលជារបស់សមាជិកសហព័ន្ធ មានអត្រាបោះបង់ចោលការសិក្សាខ្ពស់ជាងគេ ចន្លោះបី៣០% ទៅ៤០% ចំពោះសាលារៀនក្នុងរាជធានីភ្នំពេញ ហើយមានរហូតដល់៧០%ចំពោះសាលារៀននៅទីជនបទ ដោយសារកត្តាជីវភាព ប្រព័ន្ធអីនធឺណេតខ្សោយ វិធីសាស្ត្របង្រៀនមិនមានភាពទាក់ទាញជាដើម ដែលបណ្តាលឱ្យការអប់រំកុមារតូចមានការធ្លាក់ចុះ

ឧកញ៉ាបានបន្ថែមទៀតថាការៀបចំសិក្ខាសាលាអនឡាញនេះ មានការចូលរួមចែករំលែកពីអ្នកជំនាញឯកទេសអប់រំកុមារតូច នៃនាយកដ្ឋានអប់រំកុមារ នៃក្រសួង អប់រំ យុវជន និងកីឡា ព្រមទាំងអ្នកជំនាញឯកទេសអប់រំកុមារតូចនៃវិស័យអប់រំ ដើម្បីរួមចំណែកគំនិតយោបល់ថា តើវិស័យអប់រំឯកជនត្រូវធ្វើរបៀបណា? សម្រាប់បង្កើតប្រសិទ្ធភាព និងគុណភាពអប់រំកុមារតូចឱ្យកាន់តែល្អប្រសើរឡើង

លោកជំទាវ គីម សុដ្ឋានី រដ្ឋលេខាធិការនៃក្រសួងអ់បរំ យុជន និងកីឡា មានប្រសាសន៍ថាក្រសួង និងគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូអប់រំយ៉ាងសំខាន់ ក្នុងការចែករំលែក ផ្សព្វផ្សាយគោលការណ៍ និងវិធីសាស្ត្រផ្សេងៗ  លើការងារអប់រំកុមារតូច។ ក្រសួងជាអាជ្ញាធរអប់រំ ដែលមានតួរនាទីមិនត្រឹមតែផ្តោតគុណភាព និងនិរន្តរភាពសេវាកម្មអប់រំសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរ យកចិត្តទុកដាក់គាំទ្រលើវិស័យឯនជនផងដែរ ពីព្រោះបើគ្នានការចូលរួមពីវិស័យឯកជនទេ ក្រសួងមិនអាចទទួលបានការអប់រំ ដែលមានវិសាលភាពធំទូលំទូលាយ ដើម្បីធានាបាននូវគុណភាពអប់រំកុមារតូច ដែលជាមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគតបានទេ

លោកជំទាវបានបន្ថែមទៀតថាតាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា លទ្ធផលនៃការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយមិនដូចនឹងការបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ទេ ជាពិសេសការអប់រំកម្រិតកុមារតូច។ ហេតុនេះហើយ ក្នុងនាមយើងជាអ្នកជំនាញកិច្ចការអប់រំទាមទារឱ្យសិក្សាស្រាវជ្រាវឈ្វេងយល់ និងចែករំលែកបទពិសោធ អប់រំល្អៗដើម្បីកាត់បន្ថយឱ្យបាននូវចំណុចអវិជ្ជមាននៃការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយព្រមទាំងធានាបាននូវគុណភាព និងនិរន្តរភាពនៃសេវាអប់រំក្នុងបរិបទថ្មីនេះ

លោកជំទាវសង្កត់ធ្ងន់ថាចំពោះការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ កុមារតូចអាចរងនូវផលប៉ះពាល់ខ្លាំង ប្រសិនបើជាមិនមានការចូលរួមពីឪពុកម្តាយ និងមិនមានវិធីសាស្ត្របង្រៀនដ៏ត្រឹមត្រូវនោះទេ ដោយសារកុមារតូចមិនទាន់មានបំណិនផ្នែកបច្ចេកវិទ្យាទេ ហើយកុមារត្រូវសំឡឹងមើល និងផ្ចង់អារម្មណ៍លើអេក្រង់ច្រើនពេក អាចបណ្តាលឱ្យប្រឈមនូវបញ្ហាច្រើនជាងកុមារធំៗ ដូចជាប៉ះពាល់ដល់ការអភិវឌ្ឍផ្នែករាងកាយ ពុទ្ធិបញ្ញា និងការទំនាក់ទំនងសង្គម

លោកជំទាវក្រើនរំលឹកដល់ឪពុកម្តាយពីការប្រើប្រាស់ទូរសព្ទសម្រាប់មើលកំសាន្តផ្សេងៗហួសហេតុ ដោយមិនបានចំណាយពេលវេលា និងបង្កើតជាសកម្មភាពសប្បាយៗជាមួយកុមារតូច អាចធ្វើឱ្យកុមារតូចបាត់បង់ភាពសិទ្ធស្នាល និងប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកភាសា មិនសូវនិយាយស្តី ព្រមទាំងប្រឈមខ្លាំងក្នុងការទំនាក់ទំនងសង្គមផងដែរ។ ឪពុកម្តាយតែងតែអប់រំកូនៗហាមលេងហ្គេម និងមើលទូរសព្ទច្រើនពេក ប៉ុន្តែបែរជាឪពុកម្តាយធ្វើទង្វើរទាំងនេះទៅវិញ។ ដូចនេះ ឥរិយាបថ និងសកម្មភាពរបស់ឪពុកម្តាយមានឥទ្ធិពល និងជាគំរូដ៏ល្អក្នុងការអប់រំកូនៗ។ 

សូមជម្រាបថា សិក្ខាសាលាអនឡាញខាងលើនេះមានការចូលរួមជាវាគ្មិន ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច លោក ឈួន ប៊ុនឈឿន អនុប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប លោកស្រី រស់ យ៉ាណា ប្រធាននៃសាលា អន្តរទ្វីប អាមេរិកាំង និងលោក ទូច ពុទ្ធី អគ្គនាយកក្រុមហ៊ុន EDPUB EDUCATION SOLUTIONS ព្រមទាំងមានមានការចូលរួមដោយសមាជិករបស់សហព័ន្ធជាង៧០នាក់។

សិក្ខាសាលានេះនឹងផ្តល់ជាគោលគំនិតអប់រំសំខាន់ៗ និងវិធីសាស្រ្តរៀន-បង្រៀនបែបថ្មីមួយ ដើម្បី គាំទ្រ និងរក្សានិរន្តរភាពកម្មវិធីមត្តេយ្យសិក្សារបស់សាលារៀនឯកជនឱ្យកាន់តែប្រសើរឡើង ក្នុងកំឡុងពេលកុមារតូចកំពុងសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ៕