គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិរបស់តារាចម្រៀង Katy Perry សល់ប៉ុន្មាន
ប្រិយមិត្តអ្នកគ្រាំទ្រតារាចម្រៀងសហរដ្ឋអាមេរិកប្រាកដជាស្គាល់ហើយម្ចាស់បទ" Dark Hores " គឹ Katy Perry ជាតារាចម្រៀងជនជាតិអាមេរិកវ័យ ៣៦ ឆ្នាំ ដែលមានប្រជាប្រិយភាពនិងការគាំទ្រខ្លាំងនៅជុំវិញពិភពលោក។
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ CELEBRITY NETH WORTH បានឲ្យដឹងថា រាល់បទចម្រៀងរបស់តារាស្រីដ៏មានប្រជាប្រិយភាពរូបនេះមានអ្នកទស្សនារហូតទៅដល់រាប់ពាន់លានដងឯណ្ណោះ។
បើនិយាយពីចំណូលរបស់តារាស្រីរូបនេះវិញ នៅក្នុងឆ្នាំ២០០៩ និង ២០១៤ តារាស្រីរូបនេះ អាចរកចំណូលបានពីចន្លោះ ៣០លានដុល្លារ ទៅ ៥០ លានដុល្លារ ក្នុងការលក់អាលប៊ុម។ បន្ថែមពីលើនេះ នៅចន្លោះខែ មិថុនា ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០១៥ ម្ចាស់បទ " Dark Hores " អាចរកចំណូលបាន ប្រមាណ ១៣៥ លានដុល្លារ។ ចំពោះចន្លោះខែមិថុនា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងជនជាតិអាមេរិករូបនេះអាចរកចំណូលបាន ៦០លានដុល្លារ។
ចំពោះចន្លោះខែមិថុនាឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ Katy Perry រកបានចំណូល ៤០ លានដុល្លារ ។ ក្នុងនោះដែរ ២៥លានដុល្លារ បានមកពីកម្មវិធី American Idol។ សម្រាប់ទ្រព្យសម្បត្តិសរុបវិញ តារាចម្រៀងដ៏ល្បីរូបនេះមានចំនួនប្រមាណជា ៣៣០ លានដុល្លារ៕
ប្រភព៖ CELEBRITY NETH WORTH