[វីដេអូ] # Ep.71 ប្រភពប្រូតេអ៊ីនទាំង ៥យ៉ាងល្អសម្រាប់អ្នកចូលចិត្តញុំាបួស
ជាការពិតណាស់អាហារដែលមានសាច់ភាគច្រើនសំបូរទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមប៉ុន្តែក៏មានរបបអាហារដែលគ្មានសាច់ក៏អាចផ្តល់នូវសារធាតុចិញ្ចឹមទាំងអស់ដែលអ្នកត្រូវការរួមទាំងប្រូតេអ៊ីន និងជួយឲ្យមានសុខភាពល្អផងដែរ។
ការសិក្សាជាច្រើនបានបង្ហាញថា អាហារដែលបានមកពីរុក្ខជាតិគឺផ្តល់នូវប្រូតេអ៊ីនជាច្រើន ធ្វើឲ្យមានកម្លាំង ជួយសម្រកទម្ងន់ និងជួយឲ្យមានសុខភាពល្អ។
ដូចនេះយើងសូមណែនាំអាហារដែលបានមកពីរុក្ខជាតិដែលមានបរិមាណប្រូតេអ៊ីនខ្ពស់មានដូចជា
១ តៅហ៊ូ
តៅហ៊ូ មានប្រភពមកពីសណ្តែកសៀង។ សណ្តែកសៀងគឺជាប្រភពសំបូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ ដែលមានប្រយោជន៍សំរាប់ចិញ្ចឹមបាក់តេរីល្អៗនៅក្នុងពោះវៀនធំរបស់អ្នក ដែលអាចជួយជំរុញឱ្យពោះវៀនមានសុខភាពល្អ។ គ្រាប់សណ្តែកក៏អាចកាត់បន្ថយអត្រាកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម លើសទម្ងន់ និងប្រភេទជំងឺមហារីកមួយចំនួន។ លើសពីនេះទៅទៀតសណ្តែកសៀងផ្តល់នូវអាស៊ីតអាមីណូសំខាន់ៗជាច្រើនសំរាប់រាងកាយរបស់អ្នកដែលត្រូវការ។ ចំណែកឯតៅហ៊ូវិញ មានផ្ទុកទៅដោយជាតិដែក កាល់ស្យូម និងប្រូតេអ៊ីនថែមទៀតផង។
២ ស្រូវសាលី
ស្រូវសាលីគឺជាអាហារដែលគេយកទៅធ្វើជានំបុ័ង ឬបបរ។ស្រូវសាលីមានផ្ទុកដោយសារចិញ្ចឹមជាច្រើន ប្រូតេអ៊ីនខ្ពស់ រួមទាំងកាបូនអ៊ីដ្រាត ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម ផូស័រ និងម៉ង់ហ្គាណែស។ បន្ថែមពីនេះស្រូវសាលីក៏មានផ្ទុកទៅដោយវីតាមីន B ស័ង្កសី និងសេលេញ៉ូមផងដែរ។
៣ សណ្តែកខៀវ
សណ្តែកខៀវមានប្រូតេអ៊ីនដែលលើសពីទឹកដោះគោមួយពែង។លើសពីនេះ ការទទួលទានសណ្តែកខៀវមាន25% នៃជាតិសរសៃ ជាតិ Thiamine ម៉ង់ហ្គាណែស វីតាមីន A, C និង K ។ម្យ៉ាងវិញទៀតសណ្តែកខៀវក៏ជាប្រភពដ៏ល្អនៃជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី ទង់ដែង និងវីតាមីន B ជាច្រើនផ្សេងទៀត។
៤ ស្ពីរ៉ូលីណា
ស្ពីរ៉ូលីណាគឺជាសារាយពណ៌ខៀវលាយបៃតងដែលជាអាហារដែលសំបូរថាមពលអាហារូបត្ថម្ភ។ ស្ពីរ៉ូលីណាក៏មានបរិមាណខ្ពស់នៃម៉ាញ៉េស្យូម ម៉ង់ហ្គាណែស ប៉ូតាស្យូម ប្រូតេអ៊ីន ជាតិដែកនិងបរិមាណតិចតួចនៃសារធាតុចិញ្ចឹមផ្សេងទៀតដែលរាងកាយអ្នកត្រូវការ រួមទាំងអាស៊ីតខ្លាញ់សំខាន់ៗ ។ អត្ថប្រយោជន៍របស់ ស្ពីរ៉ូលីណាគឺជួយប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ប្រឆាំងនឹងការរលាក ធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងឡើង កាត់បន្ថយសម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម ធ្វើឲ្យកូឡេស្តេរ៉ុលកាន់តែប្រសើរនិងប្រឆាំងជំងឺមហារីកផងដែរ។
៥ ទឹកសណ្ដែក
ទឹកសណ្តែក ផលិតចេញពីសណ្តែកសៀង ដែលផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលល្អប្រសើរចំពោះអ្នកដែលមិនចូលចិត្តញុំាទឹកដោះគោ។ទឹកសណ្តែកមិនត្រឹមតែមានប្រូតេអ៊ីនប៉ុណ្ណោះទេ ទឹកសណ្តែកក៏ជាប្រភពដ៏ល្អនៃកាល់ស្យូម វីតាមីន D និងវីតាមីន B12 ផងដែរ៕
សូមចុច join Telegram https://t.me/cngtvcambodia