[វីដេអូ] Ep.18 # ការរំលូកកូនដោយសុវត្ថិភាពនៅត្រីមាសទី១

បើយោងតាមច្បាប់នៅប្រទេសកម្ពុជា ការរំលូតកូននៅត្រីមាសទី១ គឺយើងគិតទៅលើអាយុផ្ទៃពោះជាសប្តាហ៍ ហើយការរំលូតនេះដែលទាល់តែមានច្បាប់អនុញ្ញាត ទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលមានការបណ្តុះបណ្តាលគ្រួពេទ្យ មានសញ្ញាបត្រត្រឹមត្រូវ មានបទពិសោធន៍ និងមានជំនាញផ្នែករំលូតកូន ទើបអាចធ្វើការរំលូតបានដោយសុវត្ថិភាព។

 
[វីដេអូ] Ep.18 # ការរំលូកកូនដោយសុវត្ថិភាពនៅត្រីមាសទី១

 

មុននិងសំរេចចិត្តរំលូតកូនអ្នកត្រូវមានការសំរេចមួយច្បាស់លាស់រវាងគូរស្វាមីភរិយា ថាលែងចង់បានកូន រឺជាផ្ទៃពោះដែលមិនតាមប្រាថ្នា សូមបញ្ជាក់ថាការរំលូតកូនមិនតាមប្រាថ្នាមិនមែនមានន័យថាកូននោះជាកូនស្រី រឺក៏ប្រុសទេ មូលហេតុគឺមកពីកត្តាមួយចំនួនដូចជា

  • ​កត្តាសុខភាព
  • កត្តាជីវភាព
  • លក្ខខណ្ឌនៃក្រុមគ្រួសារជាដើម

ចំពោះការសំរេចចិត្តរំលូតកូននេះគាត់ត្រូវតែមានការសំរេចចិត្តឲ្យបានច្បាស់លាស់មុននិងធ្វើការរំលូត​ ហើយការរំលូតនេះក៏ត្រូវត្រួតពិនិត្យសុខភាពស្ត្រីដែលចៀសវាងមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត។

តើស្រ្តីត្រូវធ្វើការយល់ដឹងអ្វីខ្លះ មុននឹងសំរេចចិត្តធ្វើការរំលូតកូន?

មុននឹងសំរេចចិត្តធ្វើការរំលូតកូន មានកត្តាចំបង ២យ៉ាងគឺ

-កត្តាគ្រួសារ មានន័យថាការមានផ្ទៃពោះមិនតាមប្រាថ្នារបស់គាត់

-កត្តាវេជ្ជសាស្ត្រ មានន័យថាប្រសិនបើគាត់បន្តទុកកូនបន្តទៅទៀតមានន័យថា កូននៅក្នុងផ្ទៃរបស់ស្រ្តីអាចមានបញ្ហាប្រឈមនិងពិការភាពពីកំណើត។

តើបុគ្គលិកសុខាភិបាលគ្រប់រូបអាចផ្តល់សេវារំលូតកូនបានដែរឬទេ?

បុគ្គលិកដែលអាចផ្តល់សេវារំលូតកូនបានលុះត្រាតែគាត់រៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកវេជ្ជសាស្រ្ត រាប់ចាប់តាំងពីថ្នាក់អនុបណ្ឌិតឯកទេស វិជ្ជបណ្ឌិតទូទៅ និងឆ្មប លើសពីនេះទៅទៀតគាត់អាចបំពេញតួនាទីនេះបានលុះត្រាតែគាត់បានបំពេញបន្ថែមនៅវគ្គបណ្តុះបណ្តាលជំនាញឯកទេសរំលូតកូនដោយសុវត្ថិភាពនៅត្រីមាសទី១ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល វគ្គនេះមានឈ្មោះថាជាវគ្គបំពេញបន្ថែម

តើស្រ្តីគួររៀបចំខ្លួនយ៉ាងណាខ្លះមុននឹងសំរេចចិត្តថារំលូតកូន?

មុននឹងសំរេចចិត្តថារំលូតកូនអ្នកត្រូវមានការសំរេចចិត្តពីក្រុមគ្រួសារឲ្យបានច្បាស់លាស់ ព្រោះថាការរំលូតកូនអាចមានគ្រោះថ្នាក់ជាយថាហេតុដែលអាចប៉ះពាល់ដល់អាយុជីវិត។ ដូចនេះមុននឹងសំរេចចិត្តរំលូតកូនអ្នកត្រូវស្វែងរកមន្ទីរពេទ្យ រឺមណ្ឌលសុខភាពណាដែលផ្តល់ការរំលូតដោយសុវត្ថិភាព។

សូមរម្លឹកថាផលវិបាកនៃការរំលូតកូនអាចមានគ្រោះថ្នាក់ដូចការសំរាលកូន ពីព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

តើការរំលូតកូនដោយសុវត្ថិភាពនៅត្រីមាសទី១មានមធ្យាបាយណាខ្លះ?

ការរំលូតកូនដោយសុវត្ថិភាពមាន ២ជំរើសគឺ ការប្រើឳសថ និងការប្រើឧបករណ៍បូមសំអាត។

ចំពោះជំរើសរំលូតកូនដោយប្រើឳសថលុះត្រាតែអាយុកូននៅក្នុងផ្ទៃពោះតិចជាង ៩សប្តាហ៍។ ប្រសិនបើអាយុកូននៅក្នុងផ្ទៃពោះលើសពី ៩សប្តាហ៍គឺប្រើឧបករណ៍បូមសំអាត។

សូមបញ្ជាក់ថាការរំលូតកូនដោយប្រើថ្នាំលុះត្រាតែមានវេជ្ជបញ្ជាច្បាស់លាស់ មានការអនុញ្ញាពីគ្រូពេទ្យត្រឹមត្រូវ អ្នកមិនគួរទិញថ្នាំតាមឳសថស្ថាននោះទេ ហើយមុននឹងធ្វើការប្រើថ្នាំ លុះត្រាតែអ្នកបានទៅត្រួតពិនិត្យសុខភាពឲ្យបានត្រឹមត្រូវទើបអាចប្រើបាន។

របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ

ចំពោះរបបអាហារអ្នកអាចញុំាបានគ្រប់ ៣ប្រភេទក្រុមតាមការណែនាំរបស់គ្រូពេទ្យ។

សារដ៏មានសារ:ប្រយោជន៍

ចំពោះមធ្យាបាយដែលល្អបំផុតគឺការប្រើមធ្យោបាយពន្យាកំណើត ហើយការរំលូតនេះដែល មិនមែនជាជម្រើសល្អនោះទេពីព្រោះអាចមានកត្តាជាច្រើនប្រឈមនៅពេលរំលូតកូន។

សូមធ្វើការសម្រេចចិត្តជាមួយក្រុមគ្រួសារឲ្យបានច្បាស់លាស់ ហើយស្វែងរកមន្ទីរពេទ្យណាដែលមានការទទួលស្គាល់លើសេវារំលូតកូនពីក្រសួងសុខាភិបាលមុននឹងធ្វើការសំរេចចិត្តរំលូតកូន៕

 

សូមទស្សនាវីដេអូដូចខាងក្រោម៖