[វីដេអូ] Ep.19 # ប្រធានបទ: ការពត់ធ្មេញ

ការពត់តំរង់ធ្មេញគឺជាផ្នែកមួយនៃវិស័យទន្តសាស្រ្តដែលគេផ្តោតសំខាន់ទៅលើការពត់តំរង់ធ្មេញ ដែលជួយឲ្យប្រសើរឡើងនូវសម្រស់នៅពេលដែលសើចទៅធ្វើឲ្យស្អាតជាងមុន។

 
[វីដេអូ] Ep.19 # ប្រធានបទ: ការពត់ធ្មេញ
[វីដេអូ] Ep.19 # ប្រធានបទ: ការពត់ធ្មេញ
[វីដេអូ] Ep.19 # ប្រធានបទ: ការពត់ធ្មេញ

មានកត្តាជាច្រើនដែលធ្វើឲ្យអ្នកជំងឺពត់ធ្មេញសំរេចចិត្តពត់ធ្មេញ មានដូចជា ការអត់ពេញចិត្តនៅពេល សើច មានធ្មេញចំហ ធ្មេញលយ ធ្មេញជំពឹស បញ្ហាធ្មេញថ្គាមជាដើម។

ជាទូទៅអ្នកជំងឺដែលមានអាយុ ៧ឆ្នាំឡើងទៅអាចពត់ធ្មេញបាន ហើយការពត់ធ្មេញនេះដែលគឺប្រើរយ:ពេលពី ៨ ទៅ ៣០ខែ អាស្រ័យទៅស្ថានភាព និងការសហការរបស់អ្នកជំងឺ។

វិធីសាស្រ្តក្នុងការថែទាំ

អ្នកជំងឺគួរតែដុះធ្មេញឲ្យបានទៀងទាត់ក្រោយពេលញុំាអាហាររួច ប្រើច្រាសដុះធ្មេញតូចៗដាក់តាមខ្លួនដើម្បីដុះធ្មេញ ប្រើទឹកខ្ពុរមាត់និងខ្សែទាក់ពិសេសសំរាប់អ្នកជំងឺពត់ធ្មេញ។

សូមជម្រាបថា នៅក្នុងការពត់ធ្មេញគ្រូពេទ្យតម្រូវឲ្យអ្នកជំងឺពាក់ឧបករណ៍ការពារធ្មេញដែលមានឈ្មោះថា DE thinner ។

សារដ៏មានសារ:ប្រយោជន៍

ជាចុងក្រោយប្រសិនបើអ្នកជំងឺមានធ្មេញដូចបានរៀបរាប់ខាងលើ មានបំណងចង់ឲ្យធ្មេញបានប្រសើរជាងនេះអ្នកអាចមកធ្វើការប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ហើយគ្រូពេទ្យអាចនឹងជួយកែប្រែស្មាមញញឹមរបស់អ្នកឲ្យបានល្អប្រសើរជាងមុន៕

សូមទស្សនាវីដេអូដូចខាងក្រោម៖