[វីដេអូ] # Ep.82 តើគួរទទួលទានតែបៃតងក្នុងកម្រិតប៉ុន្មានដើម្បីទទួលបានផលល្អចំពោះសុខភាព?
តែបៃតង គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក ដែលត្រូវបានគេដឹងថាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងមានអត្ថប្រយោជន៍ចំពោះសុខភាព។
តើគួរផឹកតែបៃតងក្នុងកម្រិតប៉ុន្មានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍? ហើយការផឹកតែបៃតងច្រើនអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពទេ?
តែបៃតងផ្ទុកទៅដោយសារធាតុចិញ្ចឹម និងសមាសធាតុរុក្ខជាតិមានឥទ្ធិពលវិជ្ជមានចំពោះសុខភាព។ វារួមបញ្ចូលសារធាតុប្រឆាំងអុកស៊ីតកម្ម ហៅថា Catechins ដែលអាចជួយប្រឆាំងនឹងជំងឺមហារីក។
ដូចនេះ យើងសូមចែករំលែកនូវអត្ថប្រយោជន៍របស់តែបៃតងមានដូចជា
១ ការពារជំងឺមហារីកក្រពេញប្រូស្តាត តាមការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តផឹកតែបៃតងទំនងមិនសូវកើតជំងឺមហារីកឡើយ ជាពិសេស អាចការពារអ្នកពីជំងឺមហារីកក្រពេញប្រូស្ដាត និងមហារីកសុដន់ចំពោះស្រ្ដី។
២ កាត់បន្ថយមហារីកក្រពះ តែបៃតងជួយកាត់បន្ថយការចុះហានិភ័យនៃជំងឺមហារីកក្រពះចំពោះស្ត្រីដែលទទួលទានតែបៃតង 5 ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
៣ កាត់បន្ថយជំងឺទឹកនោមផ្អែម មានការសិក្សាជាច្រើនបានបង្ហាញថា តែបៃតងអាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមដំណាក់កាលទី2 និងជំងឺបេះដូង ចំពោះអ្នកដែលទទួលទានតែបៃតង 6 ពែង ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ មានការថយចុះ 33%។
៤ ជំងឺបេះដូង
អ្នកដែលទទួលទានតែបៃតង ១ ទៅ ៣ ពែងជារៀងរាល់ថ្ងៃ មានហានិភ័យទាបនៃការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល បើធៀបនឹងអ្នកដែលផឹកតិចជាងមួយពែង។
បន្ថែមពីនេះការផឹកតែបៃតងរាល់ថ្ងៃអាចជួយឲ្យអ្នកស្រកទម្ងន់បានផងដែរ។ តែបៃតងមានតួនាទីជំរុញការរំលាយអាហារ និងបង្កើនចលនាដុតបំផ្លាញជាតិខ្លាញ់ចន្លោះពី 75-100 កាឡូរីក្នុងមួយថ្ងៃ។ តែបៃតងមាននាទីជួយដល់ប្រព័ន្ធការពារ ធ្វើឲ្យមុខងារខួរក្បាលប្រសើរឡើង សម្រួលដល់សុខភាពមាត់ធ្មេញ កាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ និងជំងឺភ្លេចភ្លាំង។
ទោះបីជាតែបៃតងផ្ដល់ផលវិជ្ជមានចំពោះរាងកាយយ៉ាងណាក៏ដោយវាក៏អាចផ្ដល់ជាផលអវិជ្ជមាន ក្នុងករណីដែលអ្នកទទួលទានលើសកម្រិតផងដែរ៕
សូមចុច join Telegram https://t.me/cngtvcambodia