ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ បានរួមចំណែកអភិវឌ្ឍអនុវិស័យជលផល

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ គឺបានរួមចំណែកអភិវឌ្ឍអនុវិស័យជលផល។

 
ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ បានរួមចំណែកអភិវឌ្ឍអនុវិស័យជលផល

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ គឺបានរួមចំណែកអភិវឌ្ឍអនុវិស័យជលផល តាមរយ:ការកសាងភាពជាដៃគូរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ដោយឈរលើមូលដ្ឋានសំខាន់ៗ៣ រួមមាន

១- ភាពចាំបាច់នៃការជំរុញពិពិធកម្មអនុវិស័យជលផល សំដៅដល់ការកែច្នៃ និងនាំចេញ ។

២- ពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់គ្រឹះស្ថានឧត្តមសិក្សា ដែលអាចសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយ និងអនុវត្តជាក់ស្តែង។

៣- ជំរុញ និងគាំទ្រដល់ការកែច្នៃ ដែលនាំទៅដល់ការប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក ជំរុញដល់ការពង្រីកវារីវប្បកម្មទាំងទឹកសាបនិងសមុទ្រ ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើឡើងក្នុងពិធីចុះហត្ថលេខា និងដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ នៅសណ្ឋាគារ រ៉ាហ្វល់ឡឺរ៉ូយ៉ាល់ ភ្នំពេញ នាថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ ២០២២ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ស្ថិតក្នុងបរិបទនេះ គ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវ ជ្រាវ គឺជាដៃគូដ៏សមស្របបំផុតសម្រាប់ជួយវិស័យឯកជន ដើម្បីធ្វើការកែលម្អគុណភាព នវានុវត្តន៍ផលិត ផល និងដោះស្រាយបញ្ហា។ ហេតុដូច្នេះ បានជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ បាននិងកំពុងធ្វើកិច្ចការសំខាន់២ រួមមាន ១. ការចរចាជាមួយភាគីចិន ដើម្បីនាំត្រីប្រាកម្ពុជាទៅកាន់ប្រទេសចិន និងទី២. ការធ្វើពិពិធកម្មផលិតផល កែលម្អខ្សែច្រវាក់ផលិតកម្ម និងកែច្នៃ ធ្វើយ៉ាងណាឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ ស្តង់ ដារផលិត គុណភាព សុវត្ថិភាព ខ្សែច្រវាក់តម្លៃបន្ថែម និងកំណើនប្រាក់ចំណូលរបស់វារីវប្បករ។ ព្រឹត្តិការណ៍ដែលកម្ពុជាកំពុងប្រារព្ធនាពេលនេះ វានឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើការងារសិក្សាស្រាវជ្រាវអំពីខ្សែច្រវាក់ផលិតកម្ម បច្ចេក វិទ្យាក្រោយពេលប្រមូលផល បច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុស ត្រូវរបស់រដ្ឋបាលជលផល លើកិច្ចការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយសង្ឃឹមថា កិច្ចសហការនេះ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងពិត ប្រាកដ ជូនវារីវប្បករនិងអ្នកបរិភោគ ជាពិសេសដល់ដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ដើម្បីពិនិត្យពិចារណាផ្តល់ការគាំទ្របន្ថែម និងធ្វើការវិនិយោគលើអនុវិស័យកែច្នែផលិតផលវារីវប្បកម្មនាពេលអនាគត ៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន