[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមានអ្នកជាសះស្បើយ ០១នាក់
នៅព្រឹកនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមានអ្នកជាសះស្បើយ ០១នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩ សរុបកើនចំនួន ២៩៥នាក់បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣០៥នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី ១នាក់ ខណ:មានអ្នកជាសះស្បើយ ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩ សរុបមានចំនួន ២៩៥នាក់ (ស្មើនឹង ៩៦,៧២% ធៀបនឹងចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន ៣០៥)ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣៥នាក់។
ករណីជាសះស្បើយគឺលោក ស ចិត្រា ជនជាតិខ្មែរអាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍ ០៣វិចិ្ឆកា។
ចំណែកអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីគឺបុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៨នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល