ប្រទេសចិនបង្អួតពីនាវាដឹកយន្តហោះចម្បាំងដ៏អស្ចារ្យរបស់ខ្លួន

ប៉េកាំង៖ ចិនបានបង្ហាញពីនាវាដឹកយន្តហោះចម្បាំង ដែលមានឈ្មោះថា សានទុង (Shandong) ឬប្រភេទ (002) គឺជានាវាផ្ទុកយន្តហោះចម្បាំង ផលិតក្នុងស្រុកដំបូងបំផុត ដែលត្រូវបានរចនាជាមួយនឹងឧបករណ៍ទំនើបៗចុងក្រោយរបស់ចិន។

 
ប្រទេសចិនបង្អួតពីនាវាដឹកយន្តហោះចម្បាំងដ៏អស្ចារ្យរបស់ខ្លួន

Shandong ឬ 002 អាចផ្ទុកហោះចម្បាំងប្រភេទ J-15 និងយន្តហោះចម្បាំងចិនដទៃទៀត។ នាវានេះ ត្រូវបានដាក់ដំណើរការកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅកំពុងផែមួយក្នុងខេត្តហៃណាន ភាគខាង ត្បូងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នចិនមាននាវាដឹកយន្តហោះចម្បាំងចំនួនពីរគ្រឿង មិនតែប៉ុណ្ណោះចិនគ្រោងសាងសង់នាវាដឹកយន្តហោះចម្បាំងទី៣ និងទី៤ ទៀតផងដែរ៕

ប្រភព៖ CGTN, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ