យុវជនវ័យជំទង់ម្នាក់បានចាប់ខ្លួនពីបទ Hack គណនី Twitter

គណនីរាប់ពាន់គណនីរួមមានទំាងគណនីអ្នកនយោបាយ តារាល្បីៗ និងអ្នកជំនួញជាច្រើននាក់ត្រូវបានគេលួចយក ដើម្បីជាឈ្នាន់ក្នុងការបោកប្រាស់យកប្រាក់រូបិយប័ណ្ណឌីជីថល Bitcon។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន c|net។

 
យុវជនវ័យជំទង់ម្នាក់បានចាប់ខ្លួនពីបទ Hack គណនី Twitter
យុវជនវ័យជំទង់ម្នាក់បានចាប់ខ្លួនពីបទ Hack គណនី Twitter
យុវជនវ័យជំទង់ម្នាក់បានចាប់ខ្លួនពីបទ Hack គណនី Twitter

សូមជម្រាបថា យុវជនឈ្មោះ Graham Ivan Clark អាយុ ១៧ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រនៅរដ្ឋផ្លរីដា​ (florida) ដោយចោទប្រកាន់ពីបទជាមេក្លោងនៅពីក្រោយការលួចយកគណនី Twitter របស់អ្នកនយោបាយ បុគ្គលល្បីៗនិងអ្នកជំនួញរាប់ពាន់នាក់។  យុវជន​រូប​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​​​លើ​បទ​ឧក្រិដ្ឋ​ចំនួន ៣០ករណី ដែល​ក្នុង​នោះ​​រួមមាន​ ការ​​រៀប​ចំ​​ការ​ក្លែង​បន្លំ, ការ​លួច​​បន្លំ​ប្រើ​ព័ត៌មាន​អ្នក​ដទៃ និង​បទឧក្រិដ្ឋ​ជា​ច្រើន​ទៀត។

ជាមួយគ្នានេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក៏បានដាក់ការចោទប្រកាន់ទៅលើយុវជនពីរនាក់ផ្សេងទៀតផងដែរគឺម្នាក់ជាជនជាតិអង់គ្លេសអាយុ ១៩ឆ្នាំនិងម្នាក់ទៀតអាយុ ២២ឆ្នាំជាអ្នករស់នៅរដ្ឋ Florida ដែលជាប់ពាក់ព័ន្ធនឹងការ hackនេះ៕

 

ប្រភព: c|net ដោយ: ជា បញ្ញា