ដូណាល់ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យចិនលក់ TikTok ទៅឲ្យក្រុមហ៊ុន Microsoft
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមឲ្យក្រុមហ៊ុន ByteDance របស់ចិន ៤៥ថ្ងៃ ដើម្បីពិចារណាលក់កម្មវិធីបណ្តាញសង្គម TikTok ឲ្យទៅក្រុមហ៊ុន Microsoft។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
ក្រុមមន្ត្រីអាមេរិកបាននិយាយថា ក្រោយពីកិច្ចពិភាក្សារវាងដូណាល់ ត្រាំ និងលោក សត្យា ណាឌែលឡា (Satya Nadella) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft លោក ណាឌែលឡា អះអាងថា ខ្លួននឹងបន្តចរចាទិញ TikTok ពីក្រុមហ៊ុន ByteDance ហើយអាចនឹងឈានដល់កិច្ចព្រមព្រៀង នៅថ្ងៃទី១៥
ខែកញ្ញា ខាងមុខ។
សូមជម្រាបថា អាមេរិក និងក្រុមហ៊ុន ByteDance មិនទាន់បញ្ជាក់ច្បាស់នៅឡើយថា ក្រុមហ៊ុន Microsoft និងចំណាយប្រាក់ប៉ុន្មានសម្រាប់ TikTok នោះទេ ប៉ុន្តែការរំពឹងទុកសម្រាប់កម្មវិធី TikTok នេះ គឺលើសពី ៥០ពាន់លានដុល្លារ។
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ