ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៣នាក់
សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ, ច្រកព្រំ ខេត្តប៉ៃលិន និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៣នាក់ ស្រី ១១នាក់ ក្នុងនោះកុមារា ២នាក់ កុមារី ០០នាក់ មានដូចខាងក្រោម៖
- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ១១នាក់ ស្រី ៤នាក់ កុមារា ១នាក់ កុមារី ០០នាក់។
- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៥នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ១០នាក់ ស្រី ៤នាក់ កុមារា ១នាក់ កុមារី ០០នាក់។
- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់( គ្មានរបាយការណ៍) ។
- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ៧នាក់ ស្រីចំនួន ២នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។
6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។
សូមបញ្ជាក់៖ ពួកគាត់ទាំង ៣៣នាក់ ស្រី ១១នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាបហើយ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងព័ត៌មាន